Connect with us

Hi, what are you looking for?

ក្នុងស្រុក

កាកបាទក្រហមខេត្តព្រះសីហនុនាំយកអំណោយជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

ព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ និងអំណាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៨៦គ្រួសារ រស់នៅក្រុមទី១០ និងក្រុមទី២១ ភូមិ០៣(ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

អំណោយនេះបានផ្តល់ជូន កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក គាំ សុខុម នាយកសាខាមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្តផងដែរ។

នាឱកាសនោះ លោកនាយកសាខា បានអំពាវនាវអោយមានការចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អំណោយដែលត្រូវផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ កន្ទេល១, សារ៉ុង១, ម៉ុង១, ភួយ១, ក្រម៉ា១, ខ្នើយ១, អង្ករ ៣០គីឡូក្រាម, មីសួរ ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ប្រេងឆា ១ដប, ម៉ាស ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement