Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកនាំពាក្យ ៖ ជនដែលបំពានវិធានការរដ្ឋបាល ឆ្លងពីខេត្តមួយទៅខេត្តមួយនឹងប្រឈមជាប់ពន្ធនាគារពី៣ដល់៥ឆ្នាំ

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជក់ថា ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីភូមិសាស្ត្រខេត្តមួយទៅភូមិសាស្ត្រខេត្តមួយជាបណ្តោះអាសន្ន ដែលសម្រេចដោយរាជរដ្ឋាភិបាល គឺជា “វិធានការរដ្ឋបាល” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩!។

ដូច្នេះជនណាដែលមិនគោរព “វិធានការរដ្ឋបាល” ដោយចេតនា នឹងត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬ៥ឆ្នាំ ប្រសិនអំពើនេះបណ្តាល ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបណ្តាល ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អនុលោមតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

ហើយចំពោះអ្នកដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬការសម្រេចអំពើមិនគោរព “វិធានការរដ្ឋបាល” នេះ ក៏នឹងត្រូវផ្ដន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តផងដែរ អនុលោមតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ៕

Advertisement
Advertisement