Connect with us

Hi, what are you looking for?

អន្តរជាតិ

(ទស្សនៈ) ពេលអាស៊ាន ទទួលយកមេរដ្ឋប្រហារភូមា ?

រូបថត មីន អោងលាំង ត្រូវបានហែក ដោយបាតុករដែលមានកំហឹង

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថានី សាន់ហ្គ្រាត (Tanee Sangrat) បានថ្លែងកាលពីថ្ងៃទី១៧ មេសា ឆ្នាំ ២០២១ ថា មេដឹកនាំរដ្ឋប្រហារភូមា លោក មីន អោងលាំង (Min Aung Hlaing)  នឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន នាថ្ងៃទី២៤ មេសា ខាងមុខនេះ នៅទីក្រុងសាការតា ប្រទេសឥណ្ឌូនេស៊ី ។

រូបថត មីន អោងលាំង ត្រូវបានហែក ដោយបាតុករដែលមានកំហឹង

ការប្រកាសនេះ បានក្លាយទៅជារឿងប្រកបដោយភាពភ្ញាក់ផ្អើល និងងឿងឆ្ងល់មួយសម្រាប់មជ្ឈដ្ឋានសាធារណៈ​ ចំពោះស្ថានភាពដ៍ស្អាតស្អំ​ នៃសមាគមប្រជាជនអាស៊ីអាគ្នេយ៍ ឬ (អាស៊ាន) ដែលមានគោលការណ៍មាំទាំ​ ក្នុងការរក្សាឲ្យមាន បរិយាកាសយុត្តិធម៌ ប្រជាធិបតេយ្យ និងសុខដុមរមនា ។ ចុះហេតុអ្វី ក៍បែរទៅជាមកឱបក្រសោបក្រុមរដ្ឋប្រហារ ដ៍ភក់ជ្រាំ នៃមនុស្សជាតិទៅវិញ ?

មេដឹកនាំរដ្ឋ​ប្រហារ មីន អោងលាំង បានប្លន់យកអំណាចស្របច្បាប់របស់ពានរង្វាន់ណូបែលសន្តិភាព អោង សានស៊ូជី កាលពីថ្ងៃទី០១ កុម្ភៈ ឆ្នាំ ២០២១ ។ ពួកនេះបានសម្លាប់គ្មានប្រណីចំពោះជនស៊ីវិល ដែលប៉ុនប៉ង​រាំងរាំងការ​ឡើងកាន់កាប់អំណាច​របស់ពួកគេ ដែលតាមតួលេខ គិតត្រឹមថ្ងៃទី១៧ មេសា ម្សិលមិញ មានពលរដ្ឋភូមា​យ៉ាងហោច៧២៨ នាក់ហើយ ត្រូវបានសម្លាប់ ។ ទិដ្ឋភាពនេះ បាននាំឲ្យមានការរិះគន់យ៉ាងច្រាសឆ្អេះ ពីសហគមន៍អន្តរជាតិ ។

ដូច្នេះការទទួលយកមេដឹកនាំរដ្ឋប្រហារភូមា មីន អោងលាំង ឲ្យទៅចូលរួមកិច្ចប្រជុំ ដោយមេដឹកនាំអាស៊ាន នាថ្ងៃទី២៤ មេសា ខាងមុខ គឺមិនខុសណា ពីយកកន្ថោរទៅដាក់លើវេទិការប្រជុំ នោះឡើយ ៕

 

Advertisement
Advertisement