Connect with us

Hi, what are you looking for?

ក្នុងស្រុក

រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​ត្រូវ​ផ្អាក​ដំណើរ​ការ​មួយ​រយៈ ដើម្បី​​បង្ការ​ការ​ឆ្លងរាលដាលនៃ​វីរុស​កូវីដ​១៩

(ភ្នំពេញ)៖ រដ្ឋបាល​រាជធានីភ្នំពេញ បាន​ជូន​ដំណឹង​នៅ​ថ្ងៃនេះ​ថា ខ្លួន​បាន​សម្រេច​ធ្វើ​ការផ្អាក​ការ​ផ្តល់​សេវា​រថយន្ត​ក្រុង​ (City Bus) និង​សេវា​កាណូត (Taxi Boat) ជា​បណ្តោះអាសន្ន ចាប់ពីថ្ងៃជូន​ដំណឹង​នេះទៅ។

រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ

ការ​ផ្អាក​បណ្តោះអាសន្ន​នូវ​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ​របស់រដ្ឋនេះ គឺដើម្បី​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​ ការ​ចម្លង និង​ការ​រីករាល​ដាល​មេរោគ​កូវីដ​១៩ ដែល​កំពុង​រាតត្បាត​នៅ​ទូទាំងពិភពលោក ហើយ​នៅប្រទេស​កម្ពុជា ជាពិសេស​រាជធានីភ្នំពេញ ក្រសួង​សុខាភិបាល​ក៏​បាន​រកឃើញ​មានអ្នក​ផ្ទុក​មេរោគ​កូវីដ​១៩​នេះ​មួយ​ចំនួនផងដែរ។

យ៉ាងណាក៏ដោយ បើ​តាម​ការ​បញ្ជាក់របស់​រដ្ឋបាល​រាជធានីភ្នំពេញ សេវាដឹកជញ្ជូនអ្នក​ដំណើរ​របស់​រដ្ឋទាំងពីរនេះ នឹង​ដំណើរ​ការ​ឡើងវិញ រហូត​ដល់​ស្ថានការណ៍ នៃ​មេរោគ​កូវីដ​១៩ បានធូរ​ស្បើយ៕

Advertisement
Advertisement