Connect with us

Hi, what are you looking for?

អន្តរជាតិ

កូរ៉េខាងជើងថា គោលនយោបាយរបស់ប៊ីដិន បង្ហាញពីចេតនារបស់អាមេរិកក្នុងការធ្វើឱ្យមានអរិភាព

លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង និងលោក បែដិន ប្រធានាធិបតីអាមេរិក

ព្យុងយ៉ាង ៖ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃអាទិត្យ (២ ឧសភា) នេះថា ការអត្ថាធិប្បាយថ្មីៗរបស់ប្រធានាធិបតីអាមេរិក Joe Biden និងសមាជិក នៃរដ្ឋបាលរបស់គាត់បង្ហាញថា គាត់មានចេតនារក្សាគោលនយោបាយអរិភាពចំពោះកូរ៉េខាងជើង ដែលនឹងត្រូវការ ការឆ្លើយតបពីក្រុងព្យុងយ៉ាង។ នេះបើតាមការផ្សាយរបស់cna ។

លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង និងលោក ចូ ប៊ីដិន ប្រធានាធិបតីអាមេរិក

ការអត្ថាធិប្បាយនេះ បានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បន្ទាប់ពីសេតវិមានកាលពីថ្ងៃសុក្របាននិយាយថា មន្រ្តីអាមេរិកបានបញ្ចប់ការត្រួតពិនិត្យរយៈពេលមួយខែ នៃគោលនយោ​បាយរបស់កូរ៉េខាងជើង ដែលនៅតែមានការបំពាន​ខាងសិទ្ធិមនុស្សធ្ងន់ធ្ងរ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកនាំពាក្យក្រសួងការបរទេសបានចោទទីក្រុងវ៉ាស៊ីនតោនថា បាន​ជេរ​ប្រមាថសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ដោយការរិះគន់ពីស្ថានភាពសិទ្ធិមនុស្ស ៕

 

 

Advertisement
Advertisement