Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនអ្នកបញ្ជល់មាន់១២​នាក់ នៅកំពង់ចាម

កំពង់ចាម៖ សមត្ថកិច្ចបាននិយាយថា គេបានឆ្មក់ឃាត់ខ្លួនមនុស្ស១២នាក់ កាលពី​ថ្ងៃទី០៦ ឧសភា នៅចំណុចចុងព្រែកបទ ស្ថិតក្នុងភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខណៈដែលពួកគេកំពុងផ្ដុំគ្នាបញ្ជល់មាន់ ។

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចរឹបអូសបាន៖១-ទូរស័ព្ទចំនួន១២គ្រឿង, ២-សត្វមាន់ជល់ចំនួន០២ក្បាល(ងាប់), ៣-កន្ត្រកដាក់សត្វមាន់ចំនួន០២, ៤-ប្រាក់រៀលចំនួន៧៧០,០០០រៀល (ប្រាំពីរសែនប្រាំពីរម៉ឺនរៀល), ៥-ប្រាក់ដុល្លារចំនួន ៧៤០$ (ប្រាំពីររយសែសិបដុល្លាអាមេរិក), ៦-រថយន្តចំនួន០៣គ្រឿង, ៧-ម៉ូតូចំនួន០៤គ្រឿង (រក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះកណ្ដាល។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី ៕

Advertisement
Advertisement