Connect with us

Hi, what are you looking for?

អន្តរជាតិ

ឡាវ​មាន​ករណី​ស្លាប់​ដោយ​កូ​វីដ​១៩ ជា​លើកដំបូង​

ឡាវ ​គឺជា​ប្រទេស​ដែលមាន​ករណី​ឆ្លងវីរុស​កូវីដ​១៩​តិច ​បើ​ប្រៀបធៀប​និង​ប្រទេសជិតខាង ដូចជា កម្ពុជា វៀតណាម និងថៃ​ជាដើម ហើយរយៈពេល​ប្រមាណជិត២ឆ្នាំមកនេះ ឡាវ​ ពុំ​ដែលមានប្រជាជនខ្លួនស្លាប់ដោយសារ​ជំងឺផ្លូវដង្ហើម​មួយ​នេះ​ឡើយ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ប្រទេសនេះ បានជួប​នូវ​ករណីស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩​ជា​លើកដំបូង។

ក្រសួងសុខាភិបាល​ឡាវ បានរាយ​ការណ៍​កាលពីថ្ងៃអាទិត្យ ទី​០៩ ខែឧសភា ឆ្នាំ​២០២១​ថា មាន​ករណី​អ្នកស្លាប់​ដំបូង​គេ​បំផុត​ដោយសារ COVID-19 ដោយ​ជនរងគ្រោះជា​ស្ត្រី​​អាយុ ៥៣​ឆ្នាំ។

ស្រ្តីរូបនេះ ​បាន​ចូល​សម្រាក​ព្យាបាលជំងឺកូវីដ១៩ នៅឯ​មន្ទីរពេទ្យ​មួយ ក្នុង​ទីក្រុង​វៀង​ច័ន្ទ ចាប់តាំងពី​ថ្ងៃទី​៣០ ខែមេសា​មក​។

កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ឡាវ​ក៏បាន​ប្រកាស​ពី​គារ​រកឃើញ​អ្នក​ឆ្លងថ្មី​ចំនួន ៦៩​នាក់​ផងដែរ ដែលធ្វើ​ឲ្យ​អ្នក​ឆ្លង ជំងឺកូវីដ១៩​នៅ​ទូទាំងប្រទេស​កើន​ដល់ ១,៣០២​នាក់៕

Advertisement
Advertisement