Connect with us

Hi, what are you looking for?

ក្នុងស្រុក

ភ្នំពេញ បន្ត​ដាក់វិធានការរដ្ឋបាលរយៈ​ពេល​៧ថ្ងៃទៀត តែតំបន់ក្រហម និង​លឿងទុំ មានទំហំតូចជាងមុន

(ភ្នំពេញ) – រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញវិធានការដ្ឋបាល​ រយៈ​ពេល​៧ថ្ងៃបន្ត​ទៀត ដោយ​គិត​ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែឧសភា រហូត​ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីជាការទប់ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ១៩។

យោង​តាម​ការ​កំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ឃើញថា តំបន់ក្រហម ដែលសំដៅ​ដល់​ភូមិ​សាស្រ្ត​ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ​១៩ គឺមានតែនៅក្នុងខណ្ឌចំនួន៤ប៉ុណ្ណោះ ក្នុងចំណោម​ខណ្ឌទាំង១៤របស់រាជធានីភ្នំពេញ ហើយ​ក៏​ត្រូវ​បាន​បង្រួមទៅជាសង្កាត់ និង​ភូមិ​ទៀតផង។

Advertisement
Advertisement