Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិចិន ប្លន់ជនជាតិចិនដូចគ្នា នៅក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន៣ នាក់ ពាក់ព័ន្ធករណី ប្លន់ជនជាតិចិនដូចគ្នា នៅម្តុំផ្លូវសេតេ ស្ថិតនៅក្រុមទី៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ រួមមាន៖ ឈ្មោះ ZHANG DONG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន(មិនយកជាប់ខ្លួន) ជាខ្មាន់កាំភ្លើង។ ឈ្មោះ YUE XIAO BING ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន(មិនយកជាប់ខ្លួន)។ ឈ្មោះ YANG TIANYIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន(មិនយកជាប់ខ្លួន) ។

ដោយឡែកជនរងគ្រោះ គឺជាបុគ្គលិករបស់ កាស៊ីណូ ជិនប៉ី៣ ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
-កាំភ្លើងខ្លី ០១ដើម ម៉ាកK59 មានលេខសម្គាល់7777 បង់កាំភ្លើង ០១ មាន ០៤គ្រាប់ (ប្រភេទ 9mm ច្នៃក្បាលគ្រាប់)
-សំបកកាទុស ០៥គ្រាប់ ។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋពីករណីជនជាតិចិនភ្ជង់ប្លន់ជនជាតិចិនដូចគ្នា និងមានផ្ទុះអាវុធផងដែរនោះ សមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកើតហេតុខាងលើ ប៉ុន្តែជនសង្ស័យបានគេចខ្លួនបាត់អស់។ ហើយកម្លាំងសមត្ថកិច្ចក៏បន្តការស្រាវជ្រាវ រហូតដល់ចំណុចចំណោតតាខ្វាន់ ត្រង់ផ្លូវលំតូចមួយ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏ប្រទះជនសង្ស័យដែលជាខ្មាន់កាំភ្លើង ភ្លាមនោះសមត្ថកិច្ច បានស្រែកឲ្យជនសង្ស័យឈប់ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងបាញ់មកលើសមត្ថកិច្ចចំនួន ០២គ្រាប់ តែមិនត្រូវសមត្ថកិច្ចទេ បន្ទាប់មកជនសង្ស័យបន្តរត់គេចខ្លួនទៀត តែទោះបីជាយ៉ាងណាក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានដ៏ដែល។

បច្ចុប្បន្ន ជនសង្ស័យ ទាំង០៣នាក់ ត្រូវបាននគរបាលកំពុងចាត់ការតាមនិតិវិធីច្បាប់៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement