Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមអ្នកសារព័ត៌មានខេត្តព្រះសីហនុ បានទៅសួរសុខទុក្ខ លោកបណ្ឌិត ចាន់ សំអាន ដែលកំពុងសម្រាកជំងឺ

ព្រះសីហនុ៖ លោក ឈុន សារុំ និងក្រុមអ្នកសារព័ត៌មានខេត្តព្រះសីហនុ បានទៅសួរសុខទុក្ខ លោកបណ្ឌិត ចាន់ សំអាន អតីតសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ UME សាខាខេត្តព្រះសីហនុ និងសាកលវិទ្យាល័យព្រះសីហនុរាជ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគ្លីនិកឯកទេសមង្គល ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ឈុន សារុំ តំណាងអោយក្រុមអ្នកសារព័ត៌មានខេត្តព្រះសីហនុ បានជូនពរលោកបណ្ឌិតអោយឆាប់ជាសះស្បើយពីជំងឺនេះ (ជំងឺបូសអន្ទុង) ដែលជំងឺនេះស្ទើនឹងឆក់យកជីវិតលោកបណ្ឌិតទៅហើយ បើព្យាយាមមិនទាន់ពេលវេលាទេនោះ។

នាឱកាសនោះ លោកបណ្ឌិត ចាន់ សំអាន បានថ្លែងអំណរគុណដល់តំណាងក្រុមអ្នកសារព័ត៌មានខេត្តព្រះសីហនុដែលបានឆ្លៀតពេលដ៏មានតម្លៃមកសួរសុខទុក្ខរូបលោក និងជួយឧបត្ថម្ភនូវថវិកាមួយចំនួន សម្រាប់បន្ធូរបន្ថយក្នុងការចំណាយទៅលើថ្លៃព្យាបាលជំងឺរបស់លោក។

ជាពិសេសលោកបណ្ឌិត ចាន់ សំអាន ក៏សូមថ្លែងអំណរគុណដល់ លោកវេជ្ជបណ្ឌិត អេង ចំរើន ឯកទេសជម្ងឺបេះដូង សរសៃឈាម ក្រុមវ:កាត់ ជាស្ថាបនិក និងនាយកគ្លីនិក ឯកមង្គល ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលរូបលោក អោយផុតពីគ្រោះថ្នាក់នេះ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement