Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តតាកែវ ម្សិលមិញរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៧០នាក់ ភាគច្រើនជាកម្មកររោងចក្រសាន់បូ

(តាកែវ) – រដ្ឋបាលខេត្តតាកែវ បានប្រកាស​កាលពី​រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២១ម្សិលមិញថា គេ​បានរកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ១៩ ចំនួន៧០នាក់ ដែលភាគច្រើនពួកគេ​ជាកម្មករ កម្មការិនី នៃរោងចក្រសាន់បូ។

ជាមួយ​គ្នានេះ រដ្ឋបាលខេត្តក៏​បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Advertisement
Advertisement