Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រោយចាក់វ៉ាក់សាំងដល់ពលរដ្ឋ​ខ្លួនបាន ១ភាគ៣ ឥឡូវ​អាមេរិក​ចាប់ផ្តើម​បន្ធូរបន្ថយពីការពាក់ម៉ាស់

កាលពីថ្ងៃសុក្រ​កន្លងទៅនេះ គេ​ឃើញ​ពលរដ្ឋ​អាមេរិក​ភាគ​ច្រើន មិន​បាន​ពាក់​ម៉ាស់នៅ​តាម​ទីសាធារណៈ​ឡើយ ក្រោយ​ពីមជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ (CDC) បាន​ប្រកាស​បន្ថូរបន្ថយ​គោល​ការណ៍ពាក់ម៉ាស់​សម្រាប់ប្រជាជន​ដែល​បានចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ​១៩រួចរាល់។

ការ​សម្រេច​អនុវត្ត​វិធានការនេះ គឺ​បានកើតឡើងនៅពេលដែល​ជនជាតិ​អាមេរិក​ច្រើនជាង​មួយ​ភាគបី​បានទទួល​ការចាក់​វ៉ាក់សាំង​ពេញលេញ ហើយ​ចំនួន​ករណី​ឆ្លង​ប្រចាំថ្ងៃ​មានការ​ធ្លាក់​ចុះមក​នៅក្រោម ៣៥ ០០០​នាក់ ដែលជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែកញ្ញា​មក​។

ជាមួយ​នឹង​ភាពធូរស្រាល ខណៈ​ប្រជាជន​មួយ​ចំនួនធំបានចាក់វ៉ាក់សាំងនោះ​នោះ កាលពីថ្ងៃសៅរ៍ មានរដ្ឋចំនួន១៨ បានប្រកាស​ពីផែនការបញ្ចប់វិធានការពាក់ម៉ាស់នៅទីសាធារណៈក្នុងរយៈ​ពេល​ប៉ុន្មានសប្តាហ៍​ខាងមុខ៕

Advertisement
Advertisement