Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

ក្រសួងប្រៃសនីយ៍បញ្ជាក់ពីមូលហេតុ​ដែល​ YouTube ផ្អាកផ្សាយ​​ពាណិជ្ជកម្មនៅកម្ពុជា និងប្រទេស​ជាង​៩០ទៀត

YouTube បាន​បញ្ជាក់​ថា ការ​ផ្អាក​ពាណិជ្ជកម្មផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង ៩០ រួមទាំងកម្ពុជា ដោយហេតុថា …

YouTube បាន​បញ្ជាក់ហេតុផលមួយចំនួន ចំពោះការបិទផ្សាយពាណិជ្ជកម្មនៅកម្ពុជា

កាលពីពេលថ្មីៗកន្លងទៅនេះ YouTube បានផ្អាក​មិន​ឲ្យ​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើវីដេអូក្នុងប្រទេសកម្ពុជា និងប្រទេសជាង​៩០ទៀត ដែលធ្វើ​ឲ្យ​អ្នកទស្សនាវីដេអូសប្បាយចិត្ត ព្រោះមិនមានការ​រំខានពីការផ្សាយពាណិជ្ជកម្ម។

តែផ្ទុួយទៅវិញ អ្នកផលិតវីដេអូសម្រាប់ដាក់ YouTube ​​​មិន​អាច​រក​ចំណូល​នៅ​ប្រទេសទាំងនោះ​បាន​ទៀតទេ។

YouTube បាន​បញ្ជាក់ហេតុផលមួយចំនួន ចំពោះការបិទផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ចំពោះករណីនេះ ក្រសួងប្រៃសនីយ៍​កម្ពុជា បានបញ្ជាក់ថា ខ្លួន​បានធ្វើការ​ទំនាក់ទំនងទៅកាន់តំណាង YouTube ដើម្បី​ឲ្យ​បំភ្លឺ និង​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយផងដែរ។

ក្នុងនោះ YouTube បាន​បញ្ជាក់​មក​វិញ​ថា ការ​ផ្អាក​ពាណិជ្ជកម្មផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង ៩០ រួមទាំងកម្ពុជា ដោយហេតុថា ក្រុមហ៊ុនកំពុងកែសម្រួល គោលការណ៍ ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឱ្យមាតិកាវីដេអូកាន់តែល្អ ប្រសើរ និងតម្រូវឱ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន”។

ជាមួយគ្នានោះក្រសួង បញ្ជាក់បន្ថែមថា ក្នុងចំណោមប្រទេសទាំងជាង ៩០ ខាងលើ ការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ YouTube នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់ តាមរយៈការទទួលបាន “កម្មវិធីភាពជាដៃគូ”។ តាមការពិនិត្យ ជាបឋមរបស់ អ្នកតំណាង YouTube ដោយថា ទីផ្សារកម្ពុជាមានលក្ខណសម្បត្តិល្អៗជាច្រើន ក្នុងការទទួលបាន “កម្មវិធី ភាពជាដៃគូ” ពី YouTube ដែលការសម្រេចនេះ ត្រូវការពេលវេលា ក្នុងការរៀបចំនិងចូលរួមសហការ ពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍និងលក្ខខណ្ឌកំណត់ដោយ YouTube ផងដែរ។

ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានលើកទឹកចិត្ត ឱ្យមានការផលិតមាតិកាល្អៗ ដោយគោរព តាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់ អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន។

លើសពីនេះទៀត ក្រសួងប្រៃសណីយ៍បញ្ជាក់ថា ក្រសួងនឹងបន្តពិភាក្សាជាមួយ YouTube ក្នុងការដោះស្រាយកិច្ចការនេះឱ្យបានឆាប់រហ័សផងដែរ៕

Advertisement
Advertisement