Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថៃស្នើរឲ្យភាគីកម្ពុជា ជួយទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យលួចចូលជីករ៉ែមាស និងកាប់ឈើក្នុងទឹកដីរបស់គេ

ក្នុង​ជំនួប​ពិភាក្សារវាងយោធាថៃ និង​​កម្លាំង​ប៉ុស្តិន៍​នគរបាល​ព្រំដែន​ភ្នំព្រឹក នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២១នេះ ភាគីថៃបានសំណូមពរសុំឲ្យកម្លាំងខាងភាគីកម្ពុជា ជួយទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យលួចចូលជីករ៉ែមាស និងកាប់ឈើក្នុងទឹកដីរបស់ថៃបន្តទៀត។

ជាមួយ​គ្នានេះដែរ ភាគី​កម្ពុជាក៏​បានសំណូមពរទៅខាងភាគីថៃវិញ ដោយបើមានប្រជាពលរដ្ឋឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា សូមជួយផ្ដល់ដំណឹងឲ្យភាគីកម្ពុជាផង។

ចំពោះសំណូមពរ​ទាំងពីរនេះ ភាគីទាំងពីរបានឯកភាពគ្នាទាំងស្រុង៕

 

Advertisement
Advertisement