Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

Internet Explorer របស់ Microsoft នឹង​លាអ្នកទាំងអស់គ្នានៅខែមិថុនា ឆ្នាំ២០២២

Internet Explorer នឹង​ចូលនិវត្តន៍​នៅឆ្នាំក្រោយនេះហើយ

កម្មវិធីបើកគេហទំព័រ Internet Explorer ដែល​ត្រូវ​បានដាក់​ឲ្យប្រើប្រាស់​ជាលើកដំបូងជាមួយ Window 95 នឹង​ត្រូវ​ក្រុមហ៊ុន Micorosoft បិទ​នៅខែមិថុនា ឆ្នាំ​២០២២ខាងមុខ បន្ទាប់ពីវាត្រូវ​បាន​ប្រើប្រាស់​អស់រយៈ​ពេល​ជាង ២៦ឆ្នាំ។

Internet Explorer នឹង​ចូលនិវត្តន៍​នៅឆ្នាំក្រោយនេះហើយ

ជាជំនួសមកវិញ Microsoft នឹង​ដាក់​ឲ្យដំណើរការ Microsoft Edge ដែលជា​កម្មវិធីរុករកថ្មី និង​មានសុវត្ថិភាពជាងកម្មវិធីចាស់។

គួរ​បញ្ជាក់ថា នៅ​ចន្លោះ​ឆ្នាំ​២០០០ និង​២០០៥ កម្មវិធីរុករករបស់ Microsoft ហាក់ធ្លាក់ប្រជាប្រិយ ដោយពេលនោះ Google Chrome បានក្តាប់ចំណែកទីផ្សារ​អ្នក​ប្រើប្រាស់​រហូត​ដល់​ទៅ ៩០ភាគរយ។

ការធ្លាក់ចុះប្រជាប្រិយរបស់ Internet Explorer ត្រូវ​គេមើលឃើញថា ដោយ​សារកម្មវិធីរុករកមួយនេះមានកំហុសផ្នែកប្រព័ន្ធការពារ៕

Advertisement
Advertisement