Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

អតីតតារាចម្រៀងអ្នកនាង សុិន ឧត្តមផល្លា ទទួលមរណភាពនៅថ្ងៃនេះ

យោង​តាម​សិល្បកមួយ​ចំនួនបានបង្ហោះ​នៅ​លើ​បណ្តាញសង្គម​បញ្ជាក់ថា អ្នក​នាង ស៊ិន ឧត្តមផល្លា ដែល​ជា​អតីត​តារាចម្រៀងល្បីមួយ​រូប​កាលពីជំនាន់ទស្សវត្សរ៍ទី៩០ បានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២១នេះ ដោយ​សារជំងឺមហារីកកូនកណ្ដុរ។

គួរ​បញ្ជាក់ដែរថា កាលពីចុងខែមេសា ឆ្នាំ ២០២១ កន្លងមក តារាចម្រៀង ស៊ិន ឧត្តមផល្លា បានបង្ហាញរូបភាពជាច្រើនសន្លឹកដែលនាងកំពុងគេងស្តូកស្តឹងនៅក្នុងមន្ទីរពេទ្យ ដែលធ្វើ​ឲ្យ​មហាជន និង​អ្នក​សិល្បៈមួយ​ចំនួនសម្តែង​ការ​ស្លុតចិត្ត​យ៉ាងខ្លាំង។

នាងបាន​បង្ហើបថា នាងកំពុងរស់នៅជាមួយជំងឺមហារីកដំណាក់កាលចុងក្រោយ ដោយកន្លងមកនាងធ្លាប់បានព្យាបាលដោយកាបាញ់គីមីប្រមាណជា ៣៥ ដង មកហើយ ក៏បានធូរស្បើយវិញ ប៉ុន្តែទើបតែបាន ២ ខែ ជំងឺមហារីកនេះបានរាលដាលទៅដល់ខួរក្បាលរបស់នាង៕

Advertisement
Advertisement