Connect with us

Hi, what are you looking for?

ក្នុងស្រុក

មុខរបរដែលមានហានិភ័យខ្ពស់ នៃការឆ្លង​ជំងឺកូវីដ១៩ និង​ការ​ប្រមូលផ្តុំមនុស្ស ត្រូវ​ហាមឃាត់​សារជាថ្មីនៅភ្នំពេញរយៈពេល​២សប្តាហ៍

មុខរបរ ឬអាជីវកម្ម​ដែលមាន​ហានិភ័យខ្ពស់ នៃការឆ្លង​រាលដាលជំងឺកូវីដ១៩ ព្រមទាំង​ការជួបជុំ ឬការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈឯកជន នៅក្នុង​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ ត្រូវ​បានហាមឃាត់​សារជាថ្មី​ម្តង​ទៀត ដោយ​គិត​ចាប់ពីម៉ោង​សូន្យ​ថ្ងៃទី៣ មិថុនា នេះ រហូត​ដល់​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២១។

មុខរបរដែលត្រូវ​ផ្អាកនេះ​រួម​មាន សាលារៀន សាលាបណ្តុះបណ្តាល​វិជ្ជាជីវៈ ទាំងរដ្ឋ និង​ឯកជន, អាជីវកម្ម​ក្លឹបកម្សាន្ត​គ្រប់ប្រភេទ, រមណីយដ្ឋាន សារមន្ទីរ និង​សួនកម្សាន្ត​នានា, អាជីវកម្ម​ម៉ាស្សា, រោងភាពយន្ត រោង​សម្តែង​សិល្បៈ ក្លឹបហាត់ប្រាណ និង​មជ្ឈមណ្ឌលកីឡា។

សម្រាប់ការ​ជួបជុំមនុស្សជា​លក្ខណៈ​ឯកជនវិញ គឺមិន​ឲ្យ​លើស​ពី ១៥នាក់ឡើយ។

Advertisement
Advertisement