Connect with us

Hi, what are you looking for?

អន្តរជាតិ

នាវា​ធំ​បំផុត​របស់​អ៊ីរ៉ង់​ឆេះ​លិច​នៅលើ​ដែនសមុទ្រ សង្ស័យ​រង​ការវាយប្រហារ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​

នៅ​ថ្ងៃទី ២​ខែមិថុនា នាវាចម្បាំង​មួយគ្រឿង​របស់​អ៊ីរ៉ង់ បាន​ឆាប់ឆេះ​ហើយ​លិច​នៅ​តំបន់​សមុទ្រ​អូ​ម៉​ង់ ។ ការឆាប់ឆេះ​ខាងលើ សង្ស័យថា​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​វាយប្រហារ ។ ក្រុម​នា​វឹក​នៅលើ​នាវា​ទាំង​នោះបាន​ជម្លៀសចេញ​ទាន់ពេលវេលា​​។

នាវារបស់ប្រទេសអ៊ីរ៉ង់ត្រូវបានបំផ្លាញ

សារព័ត៌មាន​រ៉​យ​ទ័​របាន​ដកស្រង់​ប្រភពព័ត៌មាន ពី កម្លាំង​ទាហានជើងទឹក​អ៊ីរ៉ង់ បាន​ឲ្យ​ដឹងថា​នាវាចម្បាំង​សម្រាប់​ហ្វឹកហាត់​កម្លាំង​ទាហានជើងទឹក បាន​ឆាប់ឆេះ​យ៉ាងខ្លាំង ស្ថិតនៅ​កំពង់ផែ Jask ក្នុង​ឈូង​សមុទ្រ​ប្រទេស​អូ​ម៉​ង់​។ ក្រុម​នា​វឹក​បាន​បាន​ជម្លៀស​ទាន់ពេលវេលា មិនមាន​អ្នកស្លាប់​និង​របួស​នោះឡើយ​។​

​ប្រភពព័ត៌មាន​ពី​កម្លាំង​ទាហាន​អ៊ីរ៉ង់​បាន​ឲ្យ​ដឹងថា ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ខិតខំ​ពន្លត់ភ្លើង​កំពុងតែ​ឆេះ​នាវា​។ មូលហេតុ​បណ្តាល​ឲ្យ​ឆាប់ឆេះ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​ ​នាវា​អ៊ីរ៉ង់ បាន​ឆាប់ឆេះ ពេល​កំពុងតែ​ហ្វឹកហាត់​នៅ​ឈូង​សមុទ្រ Oman ដែលជា​ច្រក​សមុទ្រ​ដ៏​សំខាន់ ត​ភ្ជាប់​ឈូង​សមុទ្រ Hormuz ដែលជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដល់​ទៅ​១/៥​នៃ​ប្រេង​សម្រាប់​ប្រើប្រាស់​នៅលើ​ពិភពលោក​។​

នាវាកាលពីមិនទាន់ឆេះ

​តាម​សារព័ត៌មាន​រ៉​យ​ទ័​រ ករណី​គ្រោះថ្នាក់​កើតឡើង ក្រោយពេល​នាវាចម្បាំង Saviz របស់​អ៊ីរ៉ង់​រង​ការវាយប្រហារ​ដោយ​គ្រាប់មីន Impet នៅ​សមុទ្រ​ក្រហម​។ ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អ៊ីស្រាអែល ត្រូវបាន​គេ​ចោទប្រកាន់ថា​នៅ​ពីក្រោយ​ការវាយប្រហារ​នាវា​រប​ស់​អ៊ីរ៉ង់​៕

Advertisement
Advertisement