Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាគ្រោងបើកទ្វារមូលដ្ឋានទ័ពជើងទឹករាមឲ្យអាមេរិកត្រួតពិនិត្យ ដើម្បីបញ្ចប់មន្ទិលរឿងមូលដ្ឋានយោធាចិន

(ភ្នំពេញ) – រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនាព្រឹកថ្ងៃទី០៣ មិថុនានេះថា កម្ពុជា នឹងអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកពិនិត្យមូលដ្ឋានទ័ពជើងទឹករាម ដើម្បីបញ្ចប់ការសង្ស័យដែលថា ចិនបានប្រើប្រាស់សម្រាប់ជាមូលដ្ឋានកងទ័ពរបស់ខ្លួន។

យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីពុំបានបញ្ជាក់ពីកាល បរិច្ឆេទច្បាស់លាស់ ក្នុងការចុះទៅត្រួតពិនិត្យនោះទេ។

គម្រោងនេះបានធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកគឺលោកស្រី Wendy Ruth Sherman អំឡូងជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី ០១ មិថុនា បានរំលឹកដែលថានៅកំពង់ផែជើងទឹករបស់កម្ពុជា មានមូលដ្ឋានកងទ័ករបស់ចិន ។

ដោយ លោកស្រីបានសម្តែងកង្វល់ខ្លាំង​ លើវត្តមានយោធា​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន ។ ថែមទាំងបានព្រមានត្រង់ៗថា មូលដ្ឋានយោធារបស់សាធា រណរដ្ឋប្រជាមានិតចិនណាមួយ នៅ​កម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យ​ភាពរបស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងកម្ពុជា ៕

Advertisement
Advertisement