Connect with us

Hi, what are you looking for?

កីឡា

កម្ពុជានៅតែរក្សា​ជំហរនៃការធ្វើជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣ ខណៈ​វៀតណាមកំពុងចង់ពន្យារពេល​ធ្វើម្ចាស់ផ្ទះ​នៅ​ឆ្នាំនេះ

ខណៈ​ដែល​ប្រទេស​វៀតណាម​កំពុង​តែ​ជួបផលប៉ះពាល់​ដោយ​សារ​ការ​រាតត្បាត​នៃជំងឺកូវីដ១៩ ហើយ​ចង់​ធ្វើការ​ពន្យារពេល នៃការ​ធ្វើជា​ម្ចាស់​ផ្ទះស៊ីហ្គេមនៅឆ្នាំ​២០២១នេះ សម្រាប់​ប្រទេស​កម្ពុជា នៅ​តែ​រក្សា​ជំហរ​រឹងមាំ ក្នុងការ​ដំណើរ​ការស៊ីហ្គេមដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០២៣ខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា បានថ្លែងថា បើទើបីជា​វៀតណាម បាន​ជូនដំណឹង​ពីការ​ពន្យារពេលស៊ីហ្គេម​ឆ្នាំ​២០២១ ក៏ដូចជា​ភាព​មិន​ច្បាស់លាស់ នៃដំណើរ​ការ​ស៊ីហ្គេម​លើកទី៣១ ដែល​គ្រោង​ធ្វើ​ពី​ខែវិច្ឆិកា ដល់ដើមខែធ្នូ ឆ្នាំ​២០២១ នៅប្រទេសវៀតណាមក្តី តែសម្រាប់​កម្ពុជា គឺមិន​បោះបង់​គម្រោង​ផែនការ ដែល​កំពុង​ខិតខំ​យ៉ាង​ខ្លាំងក្លា ឆ្ពោះ​ទៅធ្វើជាម្ចាស់​ផ្ទះ ស៊ីហ្គេម លើកទី៣២ នៅឆ្នាំ​២០២៣នោះ​ឡើយ។

លោកលើកឡើងថា អ្វីៗដែលយើងគ្រោងនឹងត្រូវដើរទៅជាបន្តបន្ទាប់ នៃដំណើរការស៊ីហ្គេម វាអាចប៉ះពាល់ខ្លះនៃការលើកពេលស៊ីហ្គេមនៅវៀតណាម តែលោកជឿជាក់ថា វាមិនប៉ះពាល់អ្វីច្រើនទេដល់ដំណើរការស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ ដូច្នេះហើយកម្ពុជានៅតែរក្សាជំហររឹងមាំនៃដំណើរការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ដដែល៕

Advertisement
Advertisement