Connect with us

Hi, what are you looking for?

អន្តរជាតិ

បៃដិន ៖ រុស្ស៊ីមិនចង់ឲ្យមានសង្រ្គាមត្រជាក់ជាថ្មីទេ​

លោក បៃដិន និងលោក ពូទីន នៅក្នុងកិច្ចសន្ទនាកាលពីម្សិលមិញ

ហ្សឺណែវ  ៖ ថ្លែងប្រាប់ក្រុមអ្នកកាសែត​បន្ទាប់ពីបញ្ចប់កិច្ចសន្ទនាជាមួយមេដឹកនាំរុស្សី វ្លាឌីមៀពូទីន ប្រមាណជាង២ម៉ោងកាលពី​ថ្ងៃពុធទី១៦ មិថុនា ម្សិលមិញ​ ឯទីក្រុងហ្សីណែវ ប្រទេសស្វីស​ លោក បៃដិន ថា សមភាគីក្រឹមឡាំងរបស់លោក មិនចង់មានសង្គ្រាមត្រជាក់ថ្មីទេ ។ នេះបើយោងតាមការចុះផ្សាយរបស់cna នាព្រឹកថ្ងៃទី១៧ មិថុនា នេះ ។

លោក បៃដិន និងលោក ពូទីន នៅក្នុងកិច្ចសន្ទនាកាលពីម្សិលមិញ

លោក បៃដិន បានថ្លែងថា លោក និងលោកពូទីនបានស្វែងរកដំណោះស្រាយជាមួយគ្នាលើតំបន់ដែលអតីតគូប្រជែងមហាអំណាច ដែលមានផលប្រយោជន៍ត្រួតស៊ីគ្នារួមមានតំបន់អាក់ទិកអ៊ីរ៉ង់ និងស៊ីរី។ លោកថា ប្រទេសមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីរមាន“ ការទទួលខុសត្រូវតែមួយ” លើឆាកពិភពលោក ។

ចំណែកលោក ពូទីន វិញក៍បាន​ថ្លែងបញ្ជាក់ដែរថា “ ការសន្ទនាពិតជាមានលក្ខណៈស្ថាបនា” ។ ដោយបន្ថែមថា ភាគីទាំងពីរបានឯកភាពដោយឱ្យឯកអគ្គរដ្ឋទូត បន្តតំណែងរបស់ពួកគេឡើងវិញ ៕

Advertisement
Advertisement