Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

រាជរដ្ឋាភិបាលអនុញ្ញាតឲ្យ​មាន​រៀបចំព្រឹត្តិការណ៍​យូហ្គា​ឆ្នាំ២០២១

រាជរដ្ឋាភិបាលបានសម្រេច​អនុញ្ញាត​ហើយឲ្យ​មានការរៀបចំព្រឹត្តិការណ៍យូហ្កា(យោគៈ)នៅកម្ពុជា ដើម្បីបង្ហាញពីការចូលរួមអបអរសាទរចំពោះទិវាយោគៈអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ពីបណ្តាប្រជាជននៅលើ ពិភពលោកលើផ្នែកលំហាត់ប្រាណ និងការអប់រំផ្លូវចិត្ត។

លោកជំទាវ ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា មានដូចជាក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រឱ្យមានការរៀបចំព្រឹត្តិការណ៍ យោគៈអន្តរជាតិ លើកទី៧ នៅកម្ពុជា នៅថ្ងៃទី២១ ខែមិថុនាដើមសប្តាហ៍ក្រោយនេះ ដើម្បីបង្ហាញពីការលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍ ប៉ុន្តែសម្រាប់អ្នក ចូលរួម ត្រូវបានកំណត់តាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។

លោកជំទាវ មានប្រសាសន៍ថា យោគៈ រឹតតែមានសារសំខាន់ជាងមុនទៅទៀត ស្របពេលពិភពលោកសព្វថ្ងៃកំពុងប្រឈមនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយប្រជាជនកំពុងស្វែងរកវិធីសម្រាប់ការរស់នៅប្រកប ដោយសុខភាពល្អប្រសើរ។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិនេះ បានចំនួន៦លើករូចមកហើយ គិតចាប់ពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០២០ ដោយបានរៀបចំនៅតាមគោលដៅទេសចរណ៍ដ៏ពេញនិយមដូចជានៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តបាត់ដំបង។

នៅក្នុងស្ថានភាពនៃការីករាល ដាលនៃជំងឺកូវីដ១៩ លំហាត់ប្រាណយូហ្គានេះ ក៏កាន់តែមានអត្ថប្រយោជន៍ ដើម្បីឱ្យសារពាង្គកាយមាំមួន ពង្រឹងប្រព័ន្ធដកដង្ហើម និងប្រព័ន្ធការពារខ្លួន និងកាត់បន្ថយភាពតានតឹងផ្លូវចិត្ត។ លំហាត់ប្រាណនេះ ក៏ត្រូវបានហ្វឹកហាត់សម្រាប់អ្នកជំងឺកូវីដ-១៩ ដើម្បីព្យាបាលប្រព័ន្ធដកដង្ហើម និងផ្លូវអារម្មណ៍ផងដែរ៕

Advertisement
Advertisement