Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប៉េអឹមចុះពិនិត្យ​ខ្សែបន្ទាត់ព្រំដែន​ចំណុច​អូរហុច ប្រទះឃើញឈើលេខ១ចំនួន ២៥២កំណាត់

បើតាមទំព័រ facebook របស់កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស​បាន​ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក វរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះពិនិត្យតាមខ្សែរបន្ទាត់ព្រំដែនចំណុចអូរហុច ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ហើយ​បាន​ប្រទះឃើញឈើមូល ឈើអារប្រភេទលេខ១ (ស្រឡៅសុក្រម)ចំនួន២៥២កំណាត់, ត្រាក់ទ័រចំនួន ០២គ្រឿង, ម៉ូតូចំនួន ០២គ្រឿង និងរណាយន្តចំនួន ០១គ្រឿង។

យ៉ាងណាក៏ដោយ មិន​មានការ​បញ្ជាក់​លំអិត​ពីការ​រកឃើញ ឬអ្នកពាក់ព័ន្ធនោះទេ តែបច្ចុប្បន្នវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជំរកសត្វព្រៃកែវសីម៉ាហើយ៕

Advertisement
Advertisement