Connect with us

Hi, what are you looking for?

អន្តរជាតិ

ឥណ្ឌូនេស៊ីក៏ប្រឈម និងបញ្ហាបរិស្ថានតាមទន្លេដែរ

ហ្សាកាតា: CNA បានឲ្យដឹងនាព្រឹក្សថ្ងៃទី ២៦មិថុនានេះថា នៅប្រទេសឥណ្ឌូនេស៊ីក៍ប្រឈមមុខធ្ងន់ធ្ងរជាមួយបញ្ហាសំរាមនៅតាមដងទន្លេដែរ ។

រូបភាពស្ដីពីស្ថានភាពបរិស្ថាន ដ៍អាក្រក់នៅកម្ពុជា និងឥណ្ឌូនេស៊ី

ជាប្រចាំថ្ងៃក្រុមអ្នកស្ម័គ្រចិត្តប្រមាណ៣០នាក់បានចុះ ទូកឆ្លងកាត់កោះជ្វាដើម្បីសម្អាតទន្លេដែលភាគច្រើនជាកំទេចកន្ទប ។ ក្រុមអ្នកសម្អាតទាំងនោះបាននិយាយថា “ វាគួរអោយស្អប់ខ្ពើមណាស់។ ទន្លេជាប្រភពទឹកផឹក ប៉ុន្តែជាការហួសចិត្ត យើងច្រើនតែឃើញកន្ទបនៅតាមដងទន្លេ ” ។

ប្រទេសឥណ្ឌូនេស៊ីផលិតក្រណាត់កន្ទបទារកប្រមាណ ៦ ពាន់លានបំណែកក្នុងមួយឆ្នាំ ៗ និងខេត្តចាវ៉ាខាង កើតដែលមានទីតាំងនៅ Arisandi ផលិតបាន ១៥ លានដុំជារៀងរាល់ថ្ងៃ។

ដោយឡែកនៅក្នុងប្រទេសកម្ពុជាឯណេះវិញ ដើម្បីការពារបរិស្ថានតាមដងទន្លេ កាលពីដើមខែមិថុនានេះអាជ្ញាធម៌ក្រុងភ្នំពេញបានសម្រេចបណ្ដេញបែរត្រី និងផ្ទះបណ្ដែតទឹកដែលភាគច្រើនគ្រប់គ្រងដោយជនជាតិវៀតណាមរាប់ម៉ឺន ជាមួយភាពចម្រូងចម្រាសពីស្ថានទូតវៀតណាម ទាក់ទងបញ្ហាសិទ្ធិមនុស្ស ៕

Advertisement
Advertisement