Connect with us

Hi, what are you looking for?

កីឡា

វៀតណាម សម្រេចពន្យារពេលស៊ីហ្គេមលើកទី៣១ ទៅឆ្នាំ២០២២

ភ្នំពេញ — ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានសម្រេចពន្យារស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ទៅធ្វើនាឆ្នាំ២០២២ខាងមុខវិញ ដោយមិនអាចរៀបចំនៅចុងឆ្នាំ២០២១នេះទេ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលមានគណៈកម្មាធិការជាតិនៃបណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៨ កក្កដា មាន២ចំណុចសំខាន់ៗ គឺ ១-SEA Games នៅវៀតណាមមិនរៀបចំ ឆ្នាំ២០២១ នេះទេ ដោយការឯកភាពជាឯកច្ឆ័ន។ ២-SEA Games នៅវៀតណាម ឯកភាពគ្នាចំនួន១០ប្រទេស រួមទាំងម្ចាស់ផ្ទះអូឡាំពិកវៀតណាម លើកទៅចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ប៉ុន្តែអូឡាំពិកវៀតណាមត្រូវស្នើសុំអនុម័ត និងកំណត់ថ្ងៃឲ្យបានច្បាស់លាស់ពីរដ្ឋាភិបាលរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ។

សូមរំឭកថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យម្ចាស់ផ្ទះ វៀតណាម ស្នើសុំដល់បណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ជាច្រើនលើក ស្តីពីការពន្យាពេលពីឆ្នាំ២០២១ ទៅឆ្នាំ២០២២វិញ បន្ទាប់ពីកាលពីដំបូង ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១មួយនេះបានស្នើសុំ១សេណារីយោផ្សេងទៀតថា ចង់ស្នើសុំធ្វើស៊ីហ្គេម នៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប៉ុន្តែម្ចាស់ផ្ទះ ស៊ីហ្គេម ទាំងពីរនេះមិនព្រមឡើយ៕

Advertisement
Advertisement