Connect with us

Hi, what are you looking for?

កីឡា

ទស្សនីយភាពដំណើរជាតិកម្ពុជា និងស្គរជ័យអរិយធម៌ខ្មែរ គឺជា​ទស្សនីយភាពសំខាន់​ក្នុងពិធី​​បើក​ស៊ីហ្គេមឆ្នាំ២០២៣

“ស្គរជ័យអរិយធម៌ខ្មែរ “, “ កម្មវិធីកីឡា” “ទស្សនីយភាពដំណេីរជាតិកម្ពុជា “ “របាំ ចម្រៀងប្រជាជាតិអាសុីអាគ្នេយ៍ដេីម្បីសន្តិភាព” ។ល។ នឹង​ត្រូវ​យក​មក​បង្ហាញ​ក្នុង​ពិធី​បើក​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ។

ក្នុងកិច្ច​ប្រជុំ​ចង្អៀត​ពិសេស ដើម្បីពិនិត្យពិគ្រោះយោបល់ លេីសេណារីយ៉ូរៀបចំពិធីបេីកបិទ SEA Games 2023 នៅកម្ពុជា លោក ថោង សុខន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការរៀបចំ SEA Games នេះការងារអ្វី គៃសុទ្ធតែសំខាន់ទាំងអស់ ប៉ុន្តែគប្បីត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ អោយបានខ្លាំងលេីកការងារធំៗ៣សំខាន់គឺ (1)ពិធីបេីកបិទ (2)ការងារ Logistic និង បដិសណ្ឋារកិច្ច និង(3(ការងារហ្វឹកហាត់កីឡាដើម្បីចូលរួមកការប្រកួតកីឡា។

លោក ថោង ខុន បានបញ្ជាក់ថា បេីទោះបី វប្បធម៌យេីងសំបូរបែបមិនចាញ់គេមែន តែយេីងត្រូវចេះចំរាញ់យកខ្លឹមនៃវប្បធម៌យេីង បូកជាមួយជំនួយបច្ចេកវិទ្យា ទេីបអាចក្លាយជាឈុតឆាកដ៏ធំ និងអស្ចារ្យទៅបាន ដូច្នេះ ផែនទស្សនិយភាពរបស់យើង គប្បីតំរង់ឆ្ពោះទៅ រកប្រធានបទ របស់យើង គឺ “កីឡា រស់ក្នុងសន្តិភាព” គឺដំណើរជាតិខ្មែរមួយ ដែលបានធ្វើដំណើរលើផ្លួវប្រវត្តិសាស្ត្តដ៏វែង ឆ្ងាយ តស៊ូលំបាកលំបិន គ្រប់បែបយ៉ាង ឆ្លងកាត់សង្គ្រាម វាលពិឃាដ ការរំដោះជាតិ រហូតដល់មានថ្ងៃនេះ បើគ្មាន នយោបាយ ឈ្នះឈ្នះ ប្រជាជនយើងមិនអាចរស់បានក្នុងសុខសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៏ដូចសព្វថ្ងៃនេះឡើយ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រនៃ ប្រជាជាតិយើង។

អង្គប្រជុំបានសម្រេចលេីគ្រោងឆ្អឹងកម្មវិធីបេីក មានដូចជា ទស្សនីយភាព “ស្គរជ័យអរិយធម៌ខ្មែរ “, “ កម្មវិធីកីឡា” “ទស្សនីយភាពដំណេីរជាតិកម្ពុជា “ “របាំ ចម្រៀងប្រជាជាតិអាសុីអាគ្នេយ៍ដេីម្បីសន្តិភាព” ។ល។ ក្នុងនោះទស្សនីយភាពធំ និងសំខាន់ជាងគេគឺ ដំណេីរជាតិកម្ពុជា ដែលត្រូវបង្ហាញពីការកកេីតទឹកដីផង ការកសាងអង្គរ និងសម័យរុងរឿងចក្រភពអង្គរផង និងសក្តានុពលសម័យតេជោសែនផង។

សូមជម្រាបជូនថា ពិធីបេីក SEA GAMES 2023 ជាផ្លូវការនឹង ប្រព្រឹត្តទៅនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕

Advertisement
Advertisement