អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ពេលនេះខ្លួនបានបង្កើតកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះ GDT Taxpayer App ដែលវានឹងបង្កលក្ខណៈងាយស្រួលដល់ម្ចាស់យានជំនិះ ក្នុងការបង់ពន្ធតាមទូរស័ព្ទដៃ ដោយមិនចាំបាច់ទៅបង់ប្រាក់ពន្ធនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមសាខាធនាគារពាណិជ្ជ និងមិនចាំបាច់ទៅយកលតាបត្រនៅទីកន្លែងបង់ប្រាក់ពន្ធទៀតនោះឡើយ។
បន្ទាប់ពីម្ចាស់យានជំនិះបានបង់ប្រាក់ពន្ធតាមកម្មវិធីរួចរាល់ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការដឹកជញ្ជូនលតាបត្រនោះ ដល់ទីកន្លែងរបស់ម្ចាស់យានជំនិះតែម្តង។
សូមអានសេចក្តីជូនដំណឹង និងវិធីប្រើប្រាស់កម្មវិធី App :