Connect with us

Hi, what are you looking for?

ក្នុងស្រុក

រណាយន្តជាង​៨០០គ្រឿង ត្រូវ​រឹបអូស​ពីអ្នក​កាប់ឈើ​នៅជួរ​ភ្នំក្រវាញ

រណាយន្តចំនួន៨០០គ្រឿងត្រូវរឹបអូសពីការបំផ្លាញព្រៃភ្នំក្រវ៉ាញ

អង្គការសម្ព័ន្ធភាពសត្វព្រៃ បាន​ឲ្យដឹងថា ក្នុងឆ្នាំនេះ មន្ត្រីឧទ្យានុរក្សបានរឹបអូសបានរណារយន្តជាង ៨០០ រណារ ពីអ្នកកាប់ឈើនៅ​តំបន់ជួរភ្នំក្រវាញ ដែលជាព្រៃរងទឹកភ្លៀងចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។

យ៉ាងណាក៏ដោយ បើតាម​អង្គការ​សម្ព័ន្ធភាពសត្វព្រៃថា នេះគ្រាន់តែជាផ្នែកតូចមួយនៃការកាប់បំផ្លាញព្រៃឈើ បើប្រៀបធៀបនឹងឆ្នាំមុនក្រុមមន្ត្រីឧទ្យានុរក្សបានរឹបអូសបានជាង ១០០០គ្រឿង។

ជាមួយ​គ្នា​នេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអំពាវនាវឲ្យអ្នកដែលប្រព្រឹត្តទាំងឡាយបញ្ឈប់សកម្មភាពនេះ ហើយចូលរួមការពារ និងអភិរក្សធនធានព្រៃឈើដែលនៅសល់ ដើម្បីផលប្រយោជន៍រួមយូរអង្វែងទាំងអស់គ្នា។ ជាពិសេសការរក្សាដើមឈើឲ្យឈរបានគឺស្មើនឹងយើងទទួលបានប្រាក់មកអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិ តាមរយៈលក់ថាមពលកាបូនទៅឲ្យក្រុមហ៊ុនអន្តរជាតិនានា៕

Advertisement
Advertisement