Connect with us

Hi, what are you looking for?

ក្នុងស្រុក

បាក់អគារសំណង់របស់ក្រុមហ៊ុនមួយនៅភូមិវិហារចិន ក្រុងសៀមរាប អាជ្ញាធរមិននិយាយ ខណៈក្រុមហ៊ុនព្យាយាមបិទបាំង

_

សៀមរាប — សំណង់អគាររបស់ក្រុមហ៊ុនមួយស្ថិត​នៅ​ភូមិ​វិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវគេរាយការណ៍ថា បានបាក់កាលពីថ្ងៃអាទិត្យកន្លងទៅបណ្តាល​ឲ្យ​កម្មករ​មួយ​ចំនួនរងរបួស ប៉ុន្តែក្រុមហ៊ុនបានព្យាយាមលាក់បាំង។

_

សេចក្តីរាយការណ៍ថា​ ឧប្បត្តិហេតុបាក់សំណង់អគារនេះ បានកើតឡើងនៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ​២០២១ បានបណ្តាលឲ្យ​កម្មករ​មួយ​ចំនួនរងរបួស ប៉ុន្តែ​មិន​ប៉ះពាល់​ដល់ជីវិតនោះទេ ខណៈ​ដែលអាជ្ញាធរបដិសេធមិនផ្តល់ព័ត៌មាន។

តែយ៉ាងណាក៏ដោយ បើតាមប្រជាពលរដ្ឋរស់នៅក្បែរនោះបាននិយាយថា សំណង់អគារនោះ គឺសាងសង់ដោយ​ក្រុមហ៊ុនឈ្មោះ Rose Apple Square ហើយ​មូលហេតុដែលបណ្តាលឲ្យបាក់ មកពីបញ្ហាបច្ចេកទេស (បាក់ឈើជន្ទល’) ដោយ​​សំណង់ដែលបាក់នោះក្រោមមានប្រវែងប្រមាណ១០ម៉ែត្រ។

_

_

គួរ​បញ្ជាក់ថា ករណីបាក់រលំសំណង់អគារនៅក្នុងខេត្តសៀមរាបនេះ គឺបានកើត​ឡើងចំនួន២ដងហើយ ដោយ​កាលពីប៉ុន្មានឆ្នាំមុន ក៏​ធ្លាក់មានករណីបាក់សំណង់សាលាឆាន់មួយផងដែរ៕

ដោយ៖ តាំង ហូ

Advertisement
Advertisement