Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្ដេច ស ខេង : ករណីបង្រ្កាបគ្រឿងញៀន ខែកក្កដាថយចុះ តែគ្រឿងញៀនកើនឡើង

ភ្នំពេញ : សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីខែកក្កដាកន្លងទៅករណីបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសបានថយចុះបើធៀបនឹងខែមិថុនា តែគ្រឿងញៀនជាវត្ថុតាង ដែលរឹបអូសបានមានចំនួនកើនឡើង ។

សម្ដេចបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក កាលពីរសៀលថ្ងៃទី១៣ សីហា ថា ដ្បិតថា ការបង្ក្រាបបទ ល្មើសមានការថយចុះធៀប នឹងខែមិថុនា ប៉ុន្តែចំនួនគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាន មានការកើនឡើងដល់ទៅ ៧៣គីឡូក្រាម ដែលស្មើនឹងប្រមាណ ជាង៥០ភាគរយធៀប នឹងខែមុន ។

កាលពីខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាប បទ ល្មើសគ្រឿងញៀន បានចំនួន៣២៩ករណី និងចាប់យកគ្រឿងញៀន ចំនួន២១៩គីឡូក្រាម ព្រមទាំង ជនសង្ស័យ ចំនួន៨៤៩នាក់ ត្រូវបានឃាត់ខ្លួន ៕

Advertisement
Advertisement