Connect with us

Hi, what are you looking for?

ក្នុងស្រុក

បី​ថ្ងៃ មានពលករខ្មែរជាង ៨០០ នាក់ វិល​ចូលប្រទេសវិញតាម​ច្រក​អូរ​ស្មាច់​ ក្នុងនោះរកឃើញ​វិជ្ជមានកូវីដជិត៣រយនាក់

ពលករខ្មែរត្រឡប់ចូលប្រទេសវិញ

ឧត្តរមានជ័យ — លោក ឌី រ៉ា​ដូ អភិបាលរង​ឧ​ត្ត​រ​មានជ័យបាន​ឲ្យ​ដឹងថា គិត​រយៈពេល បី​ថ្ងៃ ពីថ្ងៃ​ទី​១៣.១៤.១៥ ខែសីហា​ ​បន្ទាប់​ពីការបើក​ច្រកទ្វារ​ព្រំដែន​ឡើងវិញ មាន​ពលករ​ខ្មែរ វិល​ចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែន​អូរ​ស្មាច់ ក្នុង​ក្រុង​សំរោង ចំនួន ៨០០ នាក់ និង​រកឃើញ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន ២៧២ នាក់​។​

ពលករខ្មែរត្រឡប់ចូលប្រទេសវិញ

បើគិត​ត្រឹម​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០២១ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​វិជ្ជមាន ជំងឺ​កូ​វីដ​១៩ កើនឡើង​សរុប ចំនួន ៥.៦៩៧ ករណី ក្នុងនោះ នាំចូល ពី​ក្រៅប្រទេស​ចំនួន ៤.៧៣១ ករណី និង​ករណី​ឆ្លង ក្នុង​សហគមន៍ ចំនួន ៩៦៥ ករណី កំពុង​សម្រាក​ព្យាបាល ចំនួន ៣.៤៤០ នាក់ រួមមាន វីរុស​ប្រភេទ​អាល់​ហ្វា ចំនួន ៣.៣១៥ នាក់ កំពុង​ព្យាបាល ១.០៩៥ នាក់ និង​វីរុស​ប្រភេទ ដែល​តា ចំនួន ១២៥ នាក់ (​ស្រី​៥៧​នាក់​) កំពុង​ព្យាបាល ១០៨​នាក់ (​ស្រី ៤៧​នាក់​)៕

Advertisement
Advertisement