Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

សម្តេច​តេជោ​​ប្រកាសទិញផ្លែមៀនប៉ៃលិនពីប្រជាកសិករដែលកំពុងប្រឈមនឹងការនាំចេញទៅក្រៅប្រទេស

ប្រមុខរាជរដ្ឋាភិបាលប្រកាសទិញមៀនប៉ៃលិន ឬតាង៉ែន ពីប្រជាកសិករ

លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានឲ្យ​សារព័ត៌មានក្នុងស្រុកដឹងនៅថ្ងៃទី១៧សីហានេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតលោកប្រមូលទិញផ្លែមៀនប៉ៃលិនពីប្រជាកសិករ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រឈមនឹងការនាំចេញទៅក្រៅប្រទេស។

ប្រមុខរាជរដ្ឋាភិបាលប្រកាសទិញមៀនប៉ៃលិន ឬតាង៉ែន ពីប្រជាកសិករ

ដូច្នេះ​សូមប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហាពាក់ព័ន្ធនឹងការនាំចេញ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាងនេះ សូមធ្វើការទំនាក់ទំនង ទៅក្រុមការងាររបស់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមរយៈលេខទំនាក់ទំនង គឺ 097 777 3737 (លោក សេង ឌីលីន) និងលេខ 088 903 7777 (លោក ស៊ុន ម៉េងហៃ) ហើយកន្លែងទទួលទិញគឺនៅសាលាខេត្តបាត់ដំបង ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា នេះតទៅ។

សូមបញ្ជាក់ថា ផ្លែមៀនប៉ៃលិនរបស់ប្រជាសហគមន៍ ប្រមាណជាង ៥ម៉ឺនតោន កំពុងប្រឈមនឹងការខូចខាត ដោយសារតែប្រទេសថៃ បានបិទទីផ្សារនាំចូលពីកម្ពុជា, ក្រោយ​ពីមាន​បញ្ហា​នេះកើត​ឡើង គេ​សង្កេតឃើញថា មាន​ការ​បង្កើត​នូវ​យុទ្ធនាការទិញមៀនប៉ៃលិននេះពីប្រជាកសិករ ដែលធ្វើ​ឡើង​ក្រោយ​ក្រុម​ឯកជន​មួយ​ចំនួន ព្រមទាំងថ្នាក់ដឹកនាំផងដែរ៕

Advertisement
Advertisement