Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមការងារសម្តេច ហ៊ុន សែន កំពុងត្រៀមប្រមូលទិញផ្លែមៀនប៉ៃលិន (តាង៉ែន) ពីប្រជាកសិករ នៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង

_

បាត់ដំបង — នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងាររបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង បានត្រៀមជាស្រេចរង់ចាំទទួលទិញផ្លែមៀន (តាង៉ែន) ពីប្រជាកសិករ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណទីលានបាល់ទាត់វាលបែកចាន ជាប់នឹងទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្រុមការងារប្រមូលទិញបានយករថយន្តរបស់កងយោធពលខេមរភូមិន្ទមកតម្រៀបជាច្រើនគ្រឿង ដើម្បីធ្វើការដឹកជញ្ជូនទៅកាន់គោលដៅសម្រាប់ចែកជូនបន្តទៀត ។

_

តាមរយៈនៃការចុះប្រមូលទិញផលិតផលផ្លែមៀន(តាង៉ែន) នាពេលនេះ គឺធ្វើឡើងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ កំពុងមានការឆ្លងរាតដាលទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស បានធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំមៀនប៉ៃលិន(តាង៉ែន)របស់ប្រជាកសិករជួបបញ្ហាខ្វះទីផ្សារ ។

_

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ កាលពីម្សិលមិញសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានប្រកាស ទទួលទិញផ្លែមានប៉ៃលិនពីប្រជាកសិករ ដើម្បីយកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕

Advertisement
Advertisement