Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដឹងអត់ថានៅ​កម្ពុជា មានមនុស្ស​ចាស់ដែលមានអាយុ១០០ឆ្នាំឡើង​ប៉ុន្មាននាក់?

កម្ពុជាមានមនុស្សចាស់ដែលមានអាយុចាប់ពី១០០ឆ្នាំចំនួនជាង៣ពាន់នាក់

បើយោង​តាម​របាយការណ៍​របស់​ក្រសួងផែនការបង្ហាញ​​នៅ​​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១​បានឲ្យដឹងថា ​កម្ពុជាមានប្រជាជន​ដែល​មាន​អាយុ ១០០​ឆ្នាំ​ឡើង សរុប​ចំនួន ៣១៤៣​នាក់ ក្នុងនោះ​​រាជធានី​ភ្នំពេញ​មាន​ចំនួន​ច្រើនជាងគេ​បន្ទាប់មក​ខេត្តសៀមរាប ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល ។

កម្ពុជាមានមនុស្សចាស់ដែលមានអាយុចាប់ពី១០០ឆ្នាំចំនួនជាង៣ពាន់នាក់

ទិន្នន័យនេះ គឺផ្អែក​តាម​លទ្ធផល​នៃ​ការធ្វើជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ ដោយ​ក្នុងនោះ ៖

១.​ខេត្តបន្ទាយមានជ័យ មាន​ចំនួន ១២៥​នាក់​

២. ខេត្តបាត់ដំបង មាន​ចំនួន ១៩១​នាក់

៣. ខេត្តកំពង់ចាម មាន​ចំនួន ២៤២​នាក់​

៤. ខេត្តកំពង់ឆ្នាំង មាន​ចំនួន ១០៣​នាក់​

៥. ខេត្តកំពង់ស្ពឺ មាន​ចំនួន ១២២​នាក់

៦. ខេត្តកំពង់ធំ មាន​ចំនួន ១៤៨​នាក់​

៧. ខេត្តកំពត មាន​ចំនួន ១២៧​នាក់​

៨. ខេត្តកណ្តាល មាន​ចំនួន ២២០​នាក់​

៩. ខេត្តកោះកុង មាន​ចំនួន ១៦​នាក់​

១០. ខេត្តក្រចេះ មាន​ចំនួន ៩៧​នាក់​

១១. ខេត្ត​មណ្ឌល​គី​រី មាន​ចំនួន ២០​នាក់​

១២. រាជធានី​ភ្នំពេញ មាន​ចំនួន ៤៦២​នាក់​

១៣. ខេត្តព្រះវិហារ មាន​ចំនួន ៦៧​នាក់​

១៤. ខេត្តព្រៃវែង មាន​ចំនួន ១៦៣​នាក់​

១៥. ខេត្តពោធិសាត់ មាន​ចំនួន ៨១​នាក់​

១៦. ខេត្ត​រតនគីរី មាន​ចំនួន ៤៤​នាក់​

១៧. ខេត្តសៀមរាប មាន​ចំនួន ២៦៧​នាក់

១៨. ខេត្តព្រះវិហារ មាន​ចំនួន ៣៧​នាក់​

១៩. ខេត្តស្ទឹងត្រែង មាន​ចំនួន ៣៤​នាក់​

២០. ខេត្តស្វាយរៀង មាន​ចំនួន ៧៥​នាក់​

២១. ខេត្តតាកែវ មាន​ចំនួន ១៧៩​នាក់​

២២. ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន ៥៩​នាក់​

២៣.​ខេត្ត​កែប មាន​ចំនួន ៣​នាក់​

២៤. ខេត្ត​ប៉ៃលិន មាន​ចំនួន ១១​នាក់

២៥. ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន ២៥០​នាក់​

ដោយ​ឡែក​បើ​​សរុបចំនួន​​ប្រជាជន​នៅលើ​ទឹកដី​កម្ពុជា​បាន​រាប់​ជាក់ស្តែង​នាយ​ប់​ថ្ងៃ​ជំរឿន​អធ្រាត្រ​ម៉ោង​សូន្យ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ មាន​ចំនួន​សរុប ១៥.៥៥២.២២១​នាក់ ក្នុងនោះ​ប្រុស​ចំនួន ៧.៥៧១.៨៣៧​នាក់ និង​ស្រី​ចំនួន ៧.៩៨០.៣៧៤​នាក់​៕

Advertisement
Advertisement