Connect with us

Hi, what are you looking for?

អន្តរជាតិ

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ធ្វើទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី និង​វៀតណាម

អ្នកស្រី Kamala Harris អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បីចាប់ផ្ដើម​ទស្សនកិច្ច​រយៈពេល​ខ្លី​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍។

អ្នកស្រី Kamala Harris អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

អ្នកស្រី Harris នឹង​ចាប់ផ្ដើម​បំពេញ​កាតព្វកិច្ច​សាធារណៈ​របស់​អ្នកស្រី​នៅ​ថ្ងៃ​ចន្ទ ដោយ​នឹង​ត្រូវ​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​សិង្ហបុរី អ្នកស្រី Halimah Yacob និង​ចូលរួម​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong។

ក្នុង​អំឡុងពេល​នៃ​ទស្សនកិច្ច​លើក​ដំបូង​របស់​អ្នកស្រី​ទៅ​កាន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ថ្នាក់​តំបន់​របស់​សិង្ហបុរី អ្នកស្រី Harris ក៏​នឹង​ឈាង​ចូលមូលដ្ឋាន​យោធា​ផ្លូវ​ទឹក Changi ជា​ទី​ដែល​អ្នកស្រី​នឹង​ថ្លែង​ទៅ​កាន់​នាវិក​សហរដ្ឋ​អាមេរិក​នៅ​លើ​នាវា USS Tulsa ផង​ដែរ។

_

នៅ​ល្ងាច​ថ្ងៃ​អង្គារ អ្នកស្រី Harris ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម។ អ្នកស្រី Harris នឹង​ក្លាយ​ជា​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដំបូង​បង្អស់ ដែល​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​ប្រឈម​នឹង​ឥទ្ធិពល​ជា​សាកល​របស់​ចិន​ដែល​កំពុង​តែ​កើនឡើង។

អ្នកស្រី Harris នឹង​ជួប​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​សិង្ហបុរី និង​វៀតណាម អំពី​បញ្ហា​សន្ដិសុខ ការ​ប្រែប្រួល​អាកាសធាតុ ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ និង​«កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​លើក​កម្ពស់​សណ្ដាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​បទបញ្ញត្តិ»។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ អ្នកស្រី Symone Sanders៕

Advertisement
Advertisement