Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុម្នាក់ ជិះរថយន្ដ បុកម៉ូតូ ហើយព្យាយាមបើករត់

ព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដម៉ាក លុចស៊ីស បុកប៉ះជាមួយម៉ូតូ ម៉ាកហុង នៅលើកំណាត់ផ្លូវឯករាជ កែងផ្លូវឡើងទៅបេនឡាន មហោស្របចាស់ ទល់មុខស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា មានរថយន្ដ ម៉ាកលុចស៊ីស មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ 01 2-6945 អ្នកបើកបរឈ្មោះ កុសល ជាមន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានឋារន្ដស័កអនុសេនីឯក បើកបរតាមបណ្តោយផ្លូវឯករាជ លុះដល់កន្លែងកើតហេតុខាងលើ បានបុកប៉ះជាមួយម៉ូតូ ម៉ាកហុងដា ពណ៌ខ្មៅ (គ្មានស្លាក់លេខ)

បើកចុះពីផ្លូវបេនឡានមហោស្រប បណ្តាលឱ្យស្រ្តីម្នាក់រងរបួស។ ក្រោយកើតហេតុ រថយន្តខាងលើបានព្យាយាមបើករត់ ប៉ុន្តែត្រូវបានបុគ្គលិកដឹកជញ្ជូនដេញតាមស្ទាក់ចាប់បាន។ ហើយក៏ត្រូវម្ចាស់រថយន្ត ជេប្រមាថពួកគាត់ឡើយចាស់ដៃតែម្តង។

បន្ថែមលើនេះ ម្ចាស់រថយន្ត ឈ្មោះ កុសល ជាមន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុ មានឋារន្ដស័កអនុសេនីឯក ផងនោះ បានប្រើពាក្យមិនសមរម្យថា ៉អញបុកមួយ អញសងមួយ អញបុកពីរ អញសងពីរ ៉។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ចំពោះបុគ្គលដែលល្មើសនឹងច្បាប់ លោកមិនលើកលែងអោយទេ លោកនិងអនុវត្តវិន័យរបស់កងយោធពលខេមរៈភូមិន្ទ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement