Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុរសដែលស្លាប់ដោយសារទឹកគួចហូរតាមប្រឡាយនៅក្រុងព្រះសីហនុ គឺជាជនជាតិឥណ្ឌូនេស៊ី

ជនរងគ្រោះដែលស្លាប់ដោយសារទឹកគួច គឺជាជនជាតិឥណ្ឌូនេស៊ី

សមត្ថកិច្ច​ខេត្តព្រះសីហនុ នៅថ្ងៃនេះ​បាន​បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះដែលត្រូវ​ទឹកគួចហូរពេលមានភ្លៀងខ្លាំង​កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០២១ហើយ ដោយជនរងគ្រោះមិនមែនជាជនជាតិចិននោះទេ តែគឺជាជនជាតិ​ឥណ្ឌូនេស៊ី។

ជនរងគ្រោះដែលស្លាប់ដោយសារទឹកគួច គឺជាជនជាតិឥណ្ឌូនេស៊ី

ជនរងគ្រោះមានឈ្មោះ HENDRIK មានអាយុ ៣៦ឆ្នាំ។

គួរ​បញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០២១ មាន​សេចក្តីរាយការណ៍​ប្រជាពលរដ្ឋ​ថា មានបុរស​ម្នាក់​ត្រូវ​បានទឹកគួចហូរចូលទៅ​ក្នុង​ប្រឡាយ​ទឹក​នៅ​ចំណុចក្បែរសាលា​ដុនបូស្កូ ក្នុង​ភូមិ៥ សង្កាត់លេខ៤ ក្រុង​ព្រះសីហនុ ខណៈ​បុរស​រូបនោះ​កំពុង​ដើរ​តាមផ្លូវ។

ក្រោយទទួលបានដំណឹងនេះ អាជ្ញាធរ​បានបើកប្រតិបត្តិការស្វែង​រក និងជួយសង្រ្គោះ ប៉ុន្តែ​រកមិនឃើញ​នោះ​ឡើយ រហូតដល់វេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី២៥ ខែសីហា ទើបគេប្រទះឃើញ​សាកសពជនរងគ្រោះនៅចំណុច អាចម៌មឹក ស្ថិតក្នុង​ភូមិ​៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕

Advertisement
Advertisement