Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

កុមារកម្ពុជាពីររូបឈ្នះមេដាយប្រាក់ ពីការប្រកួតប្រជែងកម្មវិធីបោះជំរុំកុមារសាយប័រអាស៊ាន ឆ្នាំ២០២១

កុមារកម្ពុជាទាំង២នាក់ ដែលបានឈ្នះមេដាយ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃនេះ បានសម្តែង​ការ​អបអរសាទរ និងកោតសរសើរចំពោះកុមារកម្ពុជាពីររូបដែលបាន​ឈ្នះមេដាយប្រាក់ ពីការប្រកួតប្រជែងកម្មវិធីបោះជំរុំកុមារសាយប័រអាស៊ាន ឆ្នាំ២០២១ (ASEAN CYBERKIDS CAMP 2021)។

កុមារកម្ពុជាទាំង២រូបនោះ គឺកុមារា ជិន មុនីរាជ មកពីសាលាបឋមសិក្សានរោត្តម និងកុមារី រស់ អេនចល់ឡា មកពីសាលាបឋមសិក្សាដង្កោ។

កុមារកម្ពុជាទាំង២នាក់ ដែលបានឈ្នះមេដាយ

សូម​បញ្ជាក់ថា ការប្រកួតប្រជែងកម្មវិធីបោះជំរុំកុមារសាយប័រអាស៊ាន ត្រូវ​បាន​បង្កើតដោយរដ្ឋសមាជិកអាស៊ានតាំងពីឆ្នាំ២០០៨ មានគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការធ្វើការជាក្រុម ការវិភាគលើបញ្ហា និងស្វែងរកដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងធ្វើការប្រកួតប្រជែងក្នុងការសរសេរកូដកម្មវិធីគំនូរជីវចល។

_

នៅក្នុងឆ្នាំនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធី ដែលមានការចូលរួមពីកុមារ អាយុមិនលើសពី១២ឆ្នាំ នៃបណ្តាប្រទេសសមាជិកអាស៊ាន ហើយកម្ពុជាបានបញ្ជូនកុមារចូលរួមចំនួន២នាក់ គឺកុមារា ជិន មុនីរាជ មកពីសាលាបឋមសិក្សានរោត្តម និងកុមារី រស់ អេនចល់ឡា មកពីសាលាបឋមសិក្សាដង្កោ៕

Advertisement
Advertisement