Connect with us

Hi, what are you looking for?

អន្តរជាតិ

អឺរ៉ុបពិភាក្សាពីការបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់

European High Representative of the Union for Foreign Affairs Josep Borrell is seen on a screen as he takes part in an extraordinary Foreign Affairs Council addressing the situation in Afghanistan, in Brussels, on August 17, 2021. - EU foreign ministers hold emergency videoconference on Afghanistan after the Taliban's stunning military takeover of the country. (Photo by JOHANNA GERON / POOL / AFP)

ក្រោយតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថាន គឺមិនអាចខ្វះការទំនាក់ទនជាមួយប្រទេសខាងក្រៅបានឡើយ ដើម្បីដំណើរការប្រទេសឲ្យបានល្អ។ ទាំងនោះហើយដែលជាឳកាសសម្រាប់ប្រទេសលោកខាងលិចដាក់លក្ខខណ្ឌដើម្បីបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់។

នៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ២ខែកញ្ញា បណ្តារដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុប បានពិភាក្សា ស្តីពីវិធានការទំនាក់ទំនងជាមួយក្រុមតាលីបង់ ក៏ដូចជាផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាទប់ស្កាត់កាករភៀសខ្លួនរបស់ពលរដ្ឋអាហ្វហ្គានីស្ថាន។

ប្រធានគោលនយោបាយកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប លោក Josep Borrell បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា «គោលដៅនៃជំនួបពិភាក្សាគឺដើម្បីស្វែងរកកិច្ចព្រមព្រៀង សហការជាមួយក្រុមតាលីបង់ និងភាគីពាក់ព័ន្ធក្នុងតំបន់»។ លោកបន្តទៀតថា ការទំនាក់ទំនងជាមួយក្រុមតាលីបង់មិនមានន័យថា ទទួលស្គាល់ក្រុមតាលីបង់ដឹកនាំអាហ្វហ្គានីស្ថាននោះឡើយ។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក​ Heiko Maas បានលើកឡើងនៅក្នុងកិច្ចប្រជុំថា ចំណុចសំខាន់គឺអាល្លឺម៉ង់ត្រូវដាក់ចេញនៅលក្ខខណ្ខច្បាស់លាស់ ដូចជាបង្កើតរដ្ឋាភិបាលសាគ្គី ការពារសិទ្ធិមនុស្ស និងសិទ្ធិរបស់ស្ត្រី ហើយអាហ្វហ្គានីស្ថាននឹងមិនក្លាយទៅជា ទីតាំងលាក់ខ្លួនរបស់ក្រុមភេរវកម្ម ។

ចំណែករដ្ឋមន្ត្រីការបរទេសLuxembourg លោកJean Asse បានបញ្ជាក់ថា​ក្រុមតាលីបង់ ត្រូវតែយល់ថា​​ប្រសិនបើមិនមានការជួយជ្រោមជ្រេងពីសហគមន៍អន្តរជាតិនោះទេ ​ប្រទេសនេះនឹងដួលរលំ​។

ពាក់ព័ន្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះដែរ សេវាកម្មអាកាសចរណ៍មនុស្សធម៌ នៃអង្គការសហប្រជាជាតិ (UNHAS) ដែលធ្វើប្រតិបត្តិការដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិងកំពុង ចាប់ផ្ដើមជើងហោះហើររបស់ខ្លួនឡើងវិញហើយ ដើម្បីអាចឱ្យអង្គការមនុស្សធម៌ចំនួន ១៦០ អាចនឹងបន្តធ្វើប្រតិបត្តិការមនុស្សធម៌របស់ពួកគេ នៅតាមខេត្តនានា ក្នុងប្រទេសអាហ្វហ្កានីស្ថាន។

បើតាមអ្នកនាំពាក្យប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) គឺលោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) សេវាកម្មអាកាសចរណ៍មនុស្សធម៌ (UNHAS) កំពុងតភ្ជាប់ពីរដ្ឋធានី អ៉ីស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន ទៅកាន់ទីក្រុង ម៉ាហ្សា អាយ ហ្សារីហ្វ (Mazar-i-Sharif) និងទីក្រុង កាន់ដាហារ (Kandahar) ប្រទេសអាហ្វហ្កានីស្ថាន ខណៈជើងហោះហើរចំនួន ០៣ បានដំណើរការទៅកាន់ទីក្រុង Mazar-i-Sharif ចាប់តាំងពីថ្ងៃទី២៩ ខែសីហាមក៕

Advertisement
Advertisement