Connect with us

Hi, what are you looking for?

អន្តរជាតិ

តាលីបង់អញ្ជើញចិន និងរុស្ស៊ី ទៅចូលរួមពីធីប្រកាសរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី

ក្រុមតាលីបង់ធ្វើសន្និសីទសារព័ត៌មាន

ក្រុមតាលីបង់បានប្រកាសថា ខ្លួន​បានរៀបចំសមសភាពរដ្ឋាភិបាលថ្មីរួចរាល់ហើយ ដោយរង់ចាំប្រកាសជាផ្លូវការដើម្បីដឹកនាំប្រទេស ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ​ ដោយ​ក៏បានអញ្ជើញរុស្ស៊ី ចិន អ៊ីរ៉ង់ តួកគី និងប្រទេសជាច្រើនទៀតចូលរួមនៅក្នុងការប្រកាសពីសមភាពរដ្ឋាភិបាលថ្មី ។

ក្រុមតាលីបង់ធ្វើសន្និសីទសារព័ត៌មាន

នៅក្នុងសន្និសីទកាសែតនៅរដ្ឋធានីកាប៊ុល អ្នកនាំពាក្យក្រុមតាលីបង់​ លោក​ Zabihullah Mujahid បានប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានបញ្ចប់ហើយ ចំណែកអ្នកដែលបន្តសង្គ្រាម​ប្រឆាំង​ក្រុមតាលីបង់គឺជាសត្រូវរបស់ប្រទេសជាតិ​និងប្រជាជនអាហ្វហ្គានីស្ថាន​។

ពាក់ព័ន្ធសង្គ្រាមនៅក្នុងតំបន់​ Panjshir តំណាងក្រុមតាលីបង់បានឲ្យដឹងថា នឹងមិនមានជនស៊ីវិលស្លាប់ទៀតឡើយ ។ ជាមួយគ្នានេះដែរនឹងដំណើរការ អគ្គសនីយ៍ ប្រព័ន្ធអ៊ិនធឺណិត ឡើងវិញនៅក្នុងខេត្ត​ Panjshir ។ ចំណែកអាកាសយានទីក្រុងកាប៊ុល​នឹងដំណើរការទាំងស្រុងឡើងវិញ ៕

Advertisement
Advertisement