Connect with us

Hi, what are you looking for?

អន្តរជាតិ

រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាអំពាវនាវឱ្យមានការបះបោរប្រឆាំងនឹងយោធា

រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់“ បះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកភេរវករយោធា” នៅគ្រប់ទិសទីនៃប្រទេស។

ក្រុមអ្នកតវ៉ាកាន់បដាគាំទ្ររដ្ឋាភិបាលរួបរួមជាតិ (NUG) ខណៈពួកគេចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីក្រុងយ៉ាំងហ្គោនថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២១ [ឯកសារ៖ AFP]

រដ្ឋាភិបាលរួបរួមជាតិភូមា (NUG) របស់ប្រធានាធិបតីស្ដីទីលោក Duwa Lashi La បានប្រកាស “សង្គ្រាមការពារប្រជាជន” ដោយអំពាវនាវឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាគ្រប់រូបរួមគ្នាធ្វើបដិវត្តន៍ប្រឆាំងនឹងរបបសឹក។

ក្រុមអ្នកតវ៉ាកាន់បដាគាំទ្ររដ្ឋាភិបាលរួបរួមជាតិ (NUG) ខណៈពួកគេចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីក្រុងយ៉ាំងហ្គោនថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២១ [ឯកសារ៖ AFP]

រដ្ឋាភិបាល NUG ត្រូវបានបង្កើតឡើង ដោយក្រុមតំណាងរាស្ត្រ និងអ្នកនយោបាយស៊ីវិល ដែលកំពុងរស់នៅក្រោមការគេចខ្លួន ក្រោយពីមានព្រឹត្តិការណ៍រដ្ឋប្រហារ។

រដ្ឋាភិបាលនេះក៏មានទាហានផ្ទាល់ខ្លួនឈ្មោះថា “កងកម្លាំងការពារប្រជាជន (PDF)” ហើយការធ្វើបដិវត្តន៍គឺ ដើម្បីកសាងប្រទេសមួយដ៏មានសន្តិភាព និងការបង្កើតជាសហភាពបែបសហព័ន្ធ (Federal Union)។

យ៉ាងណាមិញ ខាងយោធាកាន់អំណាចបានចាត់ទុកក្រុមអ្នកនយោបាយស៊ីវិលទាំងនេះជា អង្គការភេរវកម្ម និងទាត់ចោលពីការប្រកាសសង្គ្រាមរបស់ NUG ព្រមទាំងហៅការប្រកាសនេះថាជា “ការទាក់ទាញចំណាប់អារម្មណ៍ អន្តរជាតិ” ស្របពេលដែលអង្គការសហប្រជាជាតិគ្រោងនឹងបើកសម័យប្រជុំនៅខែកញ្ញានេះ។

ប្រភព៖ Al Jazeera

Advertisement
Advertisement