Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចិនប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ ឲ្យកម្ពុជា

រូបពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលមានរាងដូចសំពៅ

ភ្នំពេញ : ឆ្លៀតក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃមកកាន់កម្ពុជា (១២-១៣ កញ្ញា) នារសៀលថ្ងៃទី ១២ កញ្ញា នេះ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការ បរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបបញ្ចប់ការសាងសង់កាលពីខែសីហា ដោយហិរញ្ញប្បទានឥតសំណងរបស់ចិនមកឲ្យកម្ពុជា ។

រូបពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលមានរាងដូចសំពៅ

បើតាមលោក ថោងមខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថាពហុកីឡដ្ឋានមរតកតេជោ ដែលមានទីតាំងស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល ៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើត ឡើង។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ

សូមបញ្ជាក់ថា ពហុកីឡដ្ឋានទំនើបមួយនេះបានចាប់ ផ្ដើមសាងសង់កាលពីឆ្នាំ ២០១៥ ។ យោងតាមគេហ ទំព័រចិន South China Morning Post (SCMP) ថា វាត្រូវបានចំណាយថវិកាអស់ប្រមាណ ១៦០ លានដុល្លារអាមេរិក ៕

លោក វ៉ាង យី ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេស

Advertisement
Advertisement