Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រជាជនវៀតណាមព្យាយាមរត់ចេញពីភាគខាងត្បូង ដែលកំពុងផ្ទុះកូវីដ១៩ ដោយ​សម្ងំក្នុងរថយន្តដឹកទឹកកក

ហាណូយ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សចំនួន ១៥ នាក់រួមទាំងក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់ត្រូវបានគេរកឃើញនៅក្នុងរថយន្តដឹកទឹកកកមួយគ្រឿង បន្ទាប់ពីពួកគេព្យាយាមរត់គេចពីតំបន់ភាគខាងត្បូងដែលកំពុងមានការផ្ទុះរាលត្បាតដោយជំងឺកូវីដ១៩។

រថយន្តនេះបានចេញពីខេត្ត Dong Nai ដែលជាតំបន់ឧស្សាហកម្មក្បែរទីក្រុងហូជីមិញ ក្នុងគោលបំណងឆ្ពោះទៅតំបន់ភាគកណ្ដាលនៃវៀតណាម។ លុះមកដល់ខេត្ត Binh Thuan ប៉ូលិសក៏មានការសង្ស័យ នៅពេលដែលរថយន្ដនេះព្យាយាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យកូវីដ១៩ នៅតាមផ្លូវទៅកាន់ភាគខាងជើង។

របាយការណ៍បាននិយាយថា “ ប៉ូលីសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញមនុស្ស ១៥ នាក់នៅខាងក្រោយឡាន…ពួកគេខ្លះបែកញើសនិងបង្ហាញរោគសញ្ញាដកដង្ហើមខ្លីៗ” ។ អ្នកដំណើរម្នាក់បាននិយាយថា ពួកគេបានសុំឱ្យអ្នកបើកបរបិទប្រព័ន្ធទូរទឹកកករបស់រថយន្តព្រោះវាត្រជាក់ពេក។

របាយការណ៍នេះបានដកស្រង់សម្តីបុរសម្នាក់ដែលធ្វើដំណើរជាមួយកូនប្រុសអាយុ ៧ ឆ្នាំរបស់គាត់ថា “ យើងដឹងថា វាមានហានិភ័យធំ ហើយគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការស្ថិតនៅក្នុងឡានដឹកទឹកកកដែលបិទជិត ប៉ុន្តែយើងប្រឈមនឹងហានិភ័យខ្ពស់ប្រសិនបើយើងឆ្លងមេរោគ” ។

ខេត្ត Dong Nai មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៣៥ ០០០ករណី ជាមួយនឹងការស្លាប់ ៣២០ករណី និងកំពុងស្ថិតក្នុងការបិទខ្ទប់តាំងពីខែកក្កដាមកម្ល៉េះ៕

Advertisement
Advertisement