Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ប្រេងសាំងឡើងថ្លៃវិញ ក្រោយធ្លាក់ថ្លៃ២សប្តាហ៍

បើយោង​តាម​សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយ សម្រាប់ប្រេងឥន្ធនៈតាមស្ថានីយដែលចេញដោយក្រសួងពាណិជ្ជកម្ម​នៅថ្ងៃទី១៦ ខែកញ្ញា ឃើញថា តម្លៃប្រេងសាំងធម្មតាបានឡើង១០០រៀល ខណៈប្រេងម៉ាសូត បានឡើងថ្លៃ ១៥០រៀល ក្នុងមួយលីត្រ។

ក្នុងនោះ ក្រសួងបានកំណត់​ឲ្យ​គ្រប់ស្ថានីយ៍ លក់រាយប្រេងសាំងពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ក្នុងតម្លៃ ៤០០០រៀលក្នុងមួយលីត្រ , ចំណែកប្រេងម៉ាស៊ូត​ត្រូវលក់ក្នុងតម្លៃ ៣៦៥០រៀល​ក្នុង​មួយលីត្រ។

យ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ខ្លួនមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសតែប៉ុណ្ណោះ៕

Advertisement
Advertisement