Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីឆ្លងកូវីដ១៩នៅកម្ពុជា ងើបឡើងវិញ ថ្ងៃនេះរកឃើញ​អ្នក​ឆ្លង​ថ្មី ៦៩៨​នាក់ ខណៈ​អ្នកស្លាប់មានចំនួន ១១​នាក់

តាមសេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានបញ្ជាក់ពីការ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ចំនួន ៦៩៨​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៤៦៥​នាក់ និង​មាន​អ្នកស្លាប់​ថ្មី​ ១១​នាក់។

ទិន្នន័យនេះបានបង្ហាញថា ការឆ្លង​ជំងឺកូវីដ១៩នៅ​កម្ពុជា ហាក់ងើបឡើងវិញ ក្រោយ​ពីអត្រាឆ្លងបានធ្លាក់ចុះប៉ុន្មានសប្តាហ៍មុន។

បើគិត​ត្រឹម​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ១០២ ៨៣៤​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ៩៦ ២៧៥​នាក់ និង​អ្នកស្លាប់​កើនឡើង ២ ០៨៩​នាក់​ហើយ​៕​

Advertisement
Advertisement