Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ អនុម័ត​ឲ្យ​ប្រើវ៉ាក់សាំង Moderna សម្រាប់​កុមារ និងយុវវ័យ

វ៉ាក់សាំង Moderna ផលិតនៅសហរដ្ឋអាមេរិក

រដ្ឋបាល​អាហារ ​និង​ឱសថ​ថៃ ​ហៅ​កាត់​ថា FDA កាលពី​ម្សិលមិញ បានសម្រេច​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ Moderna ចាក់​ជូន​ក្រុម​កុមារ​និង​យុវវ័យ អាយុ​ចាប់ពី​១២ ដល់ ១៧​ឆ្នាំ​។​

វ៉ាក់សាំង Moderna ផលិតនៅសហរដ្ឋអាមេរិក

ការសម្រេច​របស់ FDA នេះ​គឺជា​ការ​សាទរយ៉ាងខ្លាំង ដោយគេរំពឹងថា ក្រុម​វ័យ​នេះ​អាចមាន​អង់ទីគ័រ​ការពារ​ជំងឺ​កូ​វីដ​១៩ ជាពិសេស ចំពេល​មាន​ជំងឺ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ឌែ​លតា។​

​យ៉ាងណាក៏ដោយ វ៉ាក់សាំង Moderna របស់​អាមេរិក​នេះ មិនទាន់មាន​វត្តមាន​នៅ​ប្រទេស​ថៃ​នៅឡើយ​ទេ ប៉ុន្តែ​បាន​បញ្ជា​ទិញ​រួចរាល់​ហើយ ដោយលឺថា អាចមក​ដល់​នៅ​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២០២១ ឬ ចាប់ផ្តើម​ចាក់​នៅ​ដើមឆ្នាំ​២០២២៕​

Advertisement
Advertisement