Connect with us

Hi, what are you looking for?

ក្នុងស្រុក

សង្កាត់ចំនួន៤​ និង​ភូមិ​ចំនួន២ ក្នុងក្រុងសៀមរាប ត្រូវ​កំណត់ជា​តំបន់ក្រហម

រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃនេះ បាន​សម្រេចកំណត់ភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ជា “តំបន់ក្រហម”។

ភូមិសាស្រ្ត​សង្កាត់ទាំង៤ និង​ភូមិ​ចំនួន២នេះ ត្រូវ​បានហាមឃាត់ជាបណ្តោះអាសន្ន​ក្នុងការ​ចេញចូល ជួបជុំ ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្ដាហ៍ ដោយ​គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

Advertisement
Advertisement