Connect with us

Hi, what are you looking for?

ក្នុងស្រុក

យប់មិញឆេះផ្ទះ២កន្លែងនៅភ្នំពេញ ស្លាប់​មនុស្ស​ម្នាក់

ករណីទី១ នៅសង្កាត់​ស្រះចក ខណ្ឌដូនពេញ

យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០២១ មានករណីអគ្គិភ័យ​ដល់ទៅ​២កន្លែង​ បានកើត​ឡើង​នៅ​ក្នុង​រាជធានីភ្នំពេញ បណ្តាល​ឲ្យ​ខូចខាតទ្រព្យ​សម្បត្តិមួយ​ចំនួនធំ ក្នុង​នោះ ក៏​មានមនុស្ស​ម្នាក់បានស្លាប់ផងដែរ។

ករណីទី១ នៅសង្កាត់​ស្រះចក ខណ្ឌដូនពេញ

ករណីទី១ បានកើត​ឡើង​នៅវេលាម៉ោងជិត១០យប់ ថៃ្ងអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ ​នៅតាមបណោ្តយផ្លូវរត់ភើ្លងផ្ទះលេខ ក្រុមទី៣១​ ភូមិ៣​ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ដោយ​បណ្តាល​ឲ្យ​ឆេះផ្ទះឈើប្រក់សង័្កសីចំនួន​ ០៤​ ខ្នង​ អស់ទាំងស្រុងនិងសំភារះប្រើប្រាស់មួយចំនួន តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។ ដោយ​សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ប្រមាណ ២០គ្រឿង និងប្រើប្រាស់ទឹកអស់ប្រមាណ៣០រថយន្ត ទើបភ្លើងរលត់វិញនៅវេលាម៉ោង​ប្រមាណ ១១ និង​៣០នាទីយប់។ ចំណែកមូលហេតុ សមត្ថកិច្ច​កំពុងធ្វើការស្រាវជ្រាវ។

ករណីទី២ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

ចំណែកករណីទី២ បានកើតឡើងនៅវវេលាម៉ោងប្រមាណ ១២យប់រំលងអាធ្រាត ឆ្លងចូលថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ​បណ្តាល​ឲ្យ​ស្លាប់មនស្សម្នាក់ និង​ឆេះផ្ទះដែលមានទំហំ៨ គុណនឹង១៥ម៉ែត្រ​អស់ទាំងស្រុង ។

បើយោងតាមរបាយការណ៍សមត្ថកិច្ចថា ផ្ទះនោះមានម្ចាស់ឈ្មោះ រស់ ហ៉ឹមយ៉ា ភេទ ស្រី អាយុ ៣០ ឆ្នាំ ។ ហើយករណីឆេះនេះ គឺបណ្តាលមកពីដុតផ្ទះដោយខ្លួនឯង៕

Advertisement
Advertisement