Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

សប្តាហ៍​ទី​៣ នៃ​ខែ​នេះ​! មាន​ភ្ញៀវទេសចរ​ជិត ៨​ម៉ឺន​នាក់ចេញ​ដើរ​កម្សាន្ត​

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍​បាន​​ឲ្យដឹងថា នៅសប្តាហ៍​ទី​៣​នៃ​ខែកញ្ញា (​ថ្ងៃទី​១៨-១៩) នេះ កម្ពុជា​​ទទួលបាន​ភ្ញៀវ​សរុប ៧៩,០១៥ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៧៧,៨០៤ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១,២១១ នាក់​។​

គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖

* រាជធានី​ភ្នំពេញ​៖ ២៣,១៩៣ នាក់​

* ខេត្តកំពត​៖ ២២,៤៣៨ នាក់​

* ខេត្ត​កែប​៖ ៨,១៤៤ នាក់​

* ខេត្ត​ព្រះសីហនុ​៖ ៥,០៦៧ នាក់​

* ខេត្តពោធិ៍សាត់​៖ ៤,៥៧៣ នាក់​។​

តួលេខ​នេះមានការ​កើនឡើង​ប្រមាណ ២០% ធៀប​នឹង​សប្តាហ៍​កន្លងមក ដែលជា​សញ្ញា​កាន់តែ​វិជ្ជមាន​នៃ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​។ ប៉ុន្តែ​ទន្ទឹមនឹងនេះ គោល​ដោ​ទេសចរណ៍​នៅតាម​ខេត្ត​មួយចំនួន នៅ​បន្ត​ផ្អាក​សកម្មភាព​តាមរយៈ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ដាច់ដោយឡែក​ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូចជា​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​ជាដើម​។​

បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា តំបន់ឆ្នេរ​សមុទ្រ​នៃ​ខេត្តកំពត កែប និង​ព្រះសីហនុ រួមជាមួយ​តំបន់​អេកូ​ទេសចរណ៍ ដូចជា​តំបន់ភ្នំ​ខ្នង​ផ្សារ​ក្នុង​ខេត្តកំពង់ស្ពឺ និង​តំបន់ភ្នំ​១៥០០ និង​ផ្លូវ​បុប្ផា​លាក់ខ្លួន​ក្នុងស្រុក​វាលវែង​ក្នុង​ខេត្តពោធិសាត់​ជាដើម គឺជា​គោលដៅ​ពេញនិយម និង​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​ក្នុង​សប្តាហ៍​កន្លងមក​៕

Advertisement
Advertisement