Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមហ៊ុនសាប៊ូលីប៉ាយ ផ្តល់សាប៊ូ និងម៉ាស់ ជូនដល់វិទ្យាល័យ និងអនុវិទ្យាល័យក្នុងខណ្ឌដង្កោ

_

ភ្នំពេញ — នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមការងាររបស់ក្រុមហ៊ុនសាប៊ូលីប៉ាយ បាននាំយកសាប៊ូ ក៏ដូចជាសម្ភារៈទប់ស្កាត់ជំងឺកូវីដ១៩មួយ ចំនួន ប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យ-អនុវទ្យាល័យទាំង៩នៅក្នុងខណ្ឌដង្កោ។

_

ចូល​រួម​ក្នុង​កម្មវិធីកាលពីព្រឹកមិញនេះ គេឃើញ​មានលោក ទុយ ច័ន្ទ អភិបាលរងខណ្ឌដង្កោ ក៏ដូចជាលោកនាយកវិទ្យាល័យ-អនុវិទ្យាល័យ និងមន្រ្តីមូលដ្ឋានខណ្ឌជាច្រើនរូបទៀត។

ក្នុង​ឱកាសនោះ លោក ទុយ ច័ន្ទ បានមានប្រសាសន៍ថា អំណោយរបស់ក្រុមហ៊ុនសាប៊ូលីប៉ាយ នៅពេលនេះ គឺជាអំណោយ ដ៏មានសារៈសំខាន់ ចំពេលសាលារៀនបានបើកឡើងវិញ ដែលត្រូវចាំបាច់នូវការសម្ភារៈទាំងនេះដើម្បីប្រើប្រាស់នៅក្នុងសាលា ហើយលោកក៏បានផ្តែផ្តាំដល់លោកនាយក នាយករង លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវយកចិត្តទុកដាក់អប់រំ ណែនាំសិស្សានុសិស្ស ចូលរួមអនាម័យ លាងដៃនិងសាប៊ូ ឬអាល់កុលជាប្រចាំដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ និងអនុវត្តន៍នៅវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ។

_

ជាមួយគ្នានេះ លោក ទុយ ច័ន្ទ ក៏បានជូនពរឲ្យក្រុមហ៊ុនសាប៊ូលីប៉ាយ​ឲ្យ​មានការរីកចម្រើនក្នុងការប្រកបអាជីវកម្ម និងជៀសផុតនូវ ជំងឺកូវីដ១៩ ។

សម្រាប់​លោក ប៊ុត ហេង នាយករងអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ព្រៃវែង បានសម្តែង​នូវ​ក្តីរីករាល ដោយថា លោកនិងយកសម្ភារៈទាំងនេះទៅដាក់តាមបន្ទប់ទឹក និងមុខថ្នាក់រៀនដើម្បីអប់រំសិស្សឲ្យ​ចេះអនាម័យ ដើម្បីជៀសផុតពីជំងឺកូវីត១៩។

Advertisement
Advertisement